(ខេត្តបាត់ដំបង)៖ គ្រាប់មិនទាន់ផ្ទុះ ដែលសេសសល់ពី សម័យសង្គ្រាមនិង កប់នៅក្នុងដីដ៏យូរលង់ ណាស់មកហើយ ត្រូវបានប្រជាពល រដ្ឋប្រទះឃើញនិងបានរាយការណ៍ ជូនសមត្ថិច្ចដើម្បីចុះ មកពិនិត្យមើលកាល ពីព្រឹកថ្ងៃទី០៨ខែ វិច្ចិការឆ្នាំ២០១៩ ស្ថិតនៅចំណុច អូរឆ្នាំងធ្លុះ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក កៅ ស៊ុនកាំង ជាអធិការនគរបាល ស្រុកសំឡូតបានប្រាប់ អោយដឹង ថាក្រោយពី បានទទួល សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋលោក កម្លាំងរបស់លោក សហការជាមួយ មន្ត្រីអង្គភាពកំចាត់ មីនកម្ពុជាCMAC បានចុះពិនិត្យនិង ធ្វើការប្រមូលនូវ គ្រាប់យុទ្ធភ័ណមិន ទាន់ទាំងនោះ យកទៅកំ ទេចចោលនៅ ពេលក្រោយ។
លោកអធិការបាន ប្រាប់អោយដឹងបន្តរ ទៀតថាគ្រាប់យុទ្ធ ភ័ណមិនទាន់ផ្ទះដែល ប្រជាពលរដ្ឋប្រទះឃើញ ហើយកម្លាំងបាន រកឃើញរួមមាន គ្រាប់កាំភ្លើងប្រភេទ DK 75 សរុបមានចំនួន៣៤ គ្រាប់ដែលកប់ ចោលនៅក្នុងដី ដ៏យូលង់តាំងពី សម័យសង្គ្រាម មកម្លេះ។
លោកអធិការ ស្រុកសំឡូតបានអំពាវ នាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកសំឡូត ទាំងអស់ថាប្រសិន បើបងប្អូនប្រទះឃើញគ្រាប់ យុទ្ធភ័ណមិនទាន់ផ្ទុះ មិនត្រូវនាំយកទៅ លក់អោយក្រុមឈ្មួញ អេតចាយរឺបះពាល់ វាយដំលេងនោះ ឡើយវាបណ្តាល អោយមានគ្រោះថ្នាក់ ដល់អាយុជីវិតហើយ ត្រូវរាយការណ៍ការ ជូនសមត្ថកិច្ចជា បន្ទាន់ដើម្បីកម្លាំង ជំនាញធ្វើការត្រួតពិនិត្យ។
បច្ចុប្បន្នគ្រាប់យុទ្ធភ័ណ មិនទាន់ផ្ទុះទាំងនេះ ត្រូវបានកម្លាំងជំនាញ នគរបាលស្រុកសំឡូត ប្រគល់ជូនមន្ត្រីអង្គភាព កំចាត់កម្ពុជាCMAC ដើម្បីចាត់ទៅតាមនិតិវិ៕