ខេត្តកោះកុង ៖ ជនជាតិចិនពីរនាក់ បានកើតជម្លោះកើតអំពិលហិង្សា ប្រវាយ ប្រតប់ ដណ្ដើមកាបូបលុយ គ្នា រួចហើយភាគីម្ខាង ក៏បានស្ទុះចាប់បានកាំបិត១ដើម ចាក់ទៅលើភាគីម្ខាងទៀត បណ្ដាលឲ្យស្លាប់នៅក្នុង ទីតាំងកាសុីណូ មួយកន្លែងដែលមាន យីហោ {ឡុង បេ} ស្ថិតក្នុង ភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ឬហៅថា (តំបន់តារាសាគរ)។
ហេតុការណ៍ហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១៨:៣០នាទីព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ , ជនដៃដល់ឈ្មោះ {លី រើយអាន} (LI RUI AN) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន បានដកកាំបិតចិតបន្លែ ចាក់ទៅលើជនរងគ្រោះឈ្មោះ{ គួ អ៊ីយ៉ុង} (QIU YIYONG) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិនដូចគ្នា។
ជនរងគ្រោះ {គួ អ៊ីយ៉ុង} (QIU YIYONG) ត្រូវដៃគូជម្លោះចាក់ត្រូវពោះលើផ្ចិត បណ្តាលឱ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពហុព្យាបាល មួយកន្លែង ស្ថិតក្នុងតំបន់តារាសាគរនោះដែរ។
តាមការបញ្ជាក់ ពីមន្ត្រីសមត្ថិច្ច បានឱ្យដឹងថា ដើមចមពី ដំបូងនៃអំពើរ មនុស្សឃាតនេះ ជនរងគ្រោះ បានឈ្លោះ ប្រកែកគ្នាជាមួយជនដៃដល់ ដោយខាងជនរងគ្រោះ បានប្រវាយប្រតប់គ្នា ដណ្តើមយកកាបូបលុយជាមួយជនដៃដល់ ហើយជនរងគ្រោះបានវាយតប់ទៅលើជនដៃដល់ឱ្យរងរបួសផងដែរ។ ដោយដឹងថា ខ្លួនទប់ទល់មិនឈ្នះជាមួយជនរងគ្រោះ ជនដៃដល់ក៏បានស្ទុះទៅយកកាំបិតចិតបន្លែ រួចចាក់ទៅលើជនរងគ្រោះតែម្តង។
សាក្សីអះអាងថា ភ្លាមៗនោះ សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកគិរីសាគរជាបន្ទាន់។
នេះជាករណីមនុស្សឃាតលើកទី ១ហើយ ដែលសមត្ថកិច្ចចាប់បានឃាតករ និងរកខុស ត្រូវនៅក្នុងកាស៊ីណូ {ឡុងបេ} នេះ ព្រោះកន្លងមកមានច្រើនករណីណាស់ ដែលមានមនុស្សស្លាប់ នៅក្នុងកាសុីណូមួយនេះ ប៉ុន្តែសមត្ថកិច្ចរកមិនឃើញមូលហេតុច្បាស់លាស់ទេ ..? រី ឯការកខុសត្រូវ ក៏ស្ងាត់ ឈឹងផងដែរ។
គេស្ងើចថា ថៅកែកាសុីណូ {ឡុង បេ }មួយនេះ តែងតែប្រើលុយដើម្បីជម្លៀសសពចេញពីកន្លែងកើតហេតុ យកទៅដាក់នៅប៉ាឆាវត្ត មុន សមត្ថកិច្ចទៅដល់ រួចទើបហៅសមត្ថកិច្ចឱ្យ ទៅពិនិត្យ នៅទីប៉ាឆាតែម្តង និងបន្តជម្លៀស សពតាមរថយន្តសមត្ថកិច្ច ក្នុងតម្លៃខ្ពស់ យកទៅបូជានៅឯភ្នំពេញ ដើម្បីបង្វែរការចាប់អារម្មណ៍ពីមហាជន កុំឱ្យស្អុយឈ្មោះ កាស៊ីណូ {ឡុង បេ }របស់ខ្លួន៕
អត្ថបទ ÷ដោយ លោក សឿន ចិត្រា សា រ៉ាវុទ្ធ ហៅប្រម៉ាញ់ជាយដែន