ពន្លាតដែនសមត្ថកិច្ច អាវុធហត្ថ ខេត្តតាកែវ សហការជាមួយ កម្លាំងជំនាញផ្ទៃប្រទេស និង កម្លាំងជំនាញភ្នំពេញ បង្ក្រាបករណី ដឹកជញ្ជូន រក្សាទុកនិង ជួញដូរគ្រឿងញៀនខុសច្បាប់

តាកែវ៖ ពន្លាតដែនសមត្ថកិច្ច អាវុធហត្ថ ខេត្តតាកែវ សហការជាមួយ កម្លាំងជំនាញផ្ទៃប្រទេស និង កម្លាំងជំនាញភ្នំពេញ បង្ក្រាបករណី ដឹកជញ្ជូន រក្សាទុកនិង ជួញដូរគ្រឿងញៀនខុសច្បាប់ ។

ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតពីលោកវរសេនីយ៍ទោ សុខ ដារ៉ា មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារ នគរបាលយុត្តិធម៌ បានពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ ដោយបានសហការជាមួយ កម្លាំងជំនាញកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និង កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បីបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ ទទួលបានលទ្ធផលដូចខាងក្រោម៖

វេលាម៉ោង១៤:៥៥នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ ២០ លើផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គង់ ណារ៉ា ហៅ ញ៉ាញ់ ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកដឹកជញ្ជូន រក្សាទុកជួញដូរគ្រឿងញៀន(មិនចេះប្រើប្រាស់)។
ដកហូតវត្ថុតាងរួមមាន ៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ធំ ទម្ងន់:១០១.៥៦g ថ្លឹងទាំងសំបកថង់ (សង្ស័យជាសារធាតុញៀន)
២.ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាកអាយហ្វូន11ប្រូម៉េក
៣.ម៉ូតូចំនួន ០១គ្រឿង ម៉ាកC125ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1KP7714
នៅវេលាម៉ោង ១៧:០០នាទីថ្ងៃខែឆ្នាំដដែល តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញ បាននាំមកចង្អុលបង្ហាញផ្ទះជួល លេខ ៣៦E1 ផ្លូវ រថភ្លេីង ក្រុម ៣៩ ភូមិ ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្លាំងជំនាញបានធ្វើការឆែកឆេរដោយមានការចូលរួមពីលោកមេភូមិ លោកស្រីចៅសង្កាត់ រកឃើញវត្ថុតាងបន្ថែមរួមមាន ៖
១.ប័ណ្ណចាក់វ៉ាក់សាំង ០២ សន្លឹក
២.ប័ណ្ណ ប.ស.ស ចំនួន០២សន្លឹក
៣.សំបុត្របញ្ជាក់កំណើត០១សន្លឹក
៤.សម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន
៥.លោហ:ធាតុពណ៍លឿងមានដាំត្បូងពណ៍ស ក្រហម ខៀវ មួយចំនួន (មានក្នុងរូបភាព)។ ជនសង្ស័យជាម្ចាស់ទីតាំងឈ្មោះ គង់ សុភា ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនសង្ស័យដែលឃាត់ខ្លួនខាងលើ (បានរត់គេចខ្លួន)។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញបាននាំមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *