ឧត្តមសេនីយ៍ទោ ទុំ វុទ្ធី ហៅ ធូ កំពុងរងការចោទប្រកាន់ ពីគ្រួសារជនរងគ្រោះថា យកលុយ រត់ការចូលក្របខ័ណ្ឌ នៅក្នុងឆ្នាំ២០១៥ សូមលោកឧត្តមសេនីយ៍ទោមេត្តាជួយបកស្រាយ បំភ្លឺ ដើម្បីរក្សា សេចក្តី ថ្លៃ ថ្នូរ កិត្តិយសរបស់លោកឧត្តមសេនីយ៍ផង វគ្គ១

រាជធានីភ្នំពេញ÷  បន្ទាប់ពីប្រជាពលរដ្ឋ ជនរងគ្រោះស្នើសុំ មកអង្គភាពអ្នកសារព័ត៌មានយើង នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ កន្លងមកថ្មីៗ ក្នុងការស្នើសុំ ដល់លោកឧត្តមសេនីយ៍ទោ {ទុំ វុទ្ធី}{ ហៅ ធូ} អនុប្រធាន នាយកដ្ឋាន កិច្ចការប៉ុស្តិ៍រដ្ឋបាល ស្នងការដ្ឋាន នគរបាលជាតិ នាពេលបច្ចុប្បន្ន ។
អង្គភាពអ្នកសារព័ត៌មានយើងបានចុះធ្វើបទសម្ភាសន៍ ជាមួយលោក {ញឹម ប្រុស} អាយុ៥៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ដាសស្ករ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្ត កំពត បានរៀបរាប់ដោយទុក្ខក្រៀមក្រំ ព្រោះនៅពេលបច្ចុប្បន្នរូបលោក មិនមានលុយក្នុងការផ្គត់ផ្គង់គ្រួសារ ដោយសារជឿលុងសំដី លោក {អូន ណារិទ្ធ} ហៅ {ដា } ដែលជាអ្នកបើកបររថយន្ត អោយលោកឧត្តមសេនីយ៍{ទោ ទុំ សុធី }ដែលបានបញ្ជាក់ពីតួនាទី យោងតាមឯកសារ ទទួលប្រាក់ពីលោក ចំនួន៤០០០ដុល្លារអាមេរិក ជាថ្នូរក្នុងការរត់ការឈ្មោះចូលក្របខ័ណ្ឌរដ្ឋ នៅក្នុងអំឡុងឆ្នាំ២០១៥ និង បង់ប្រាក់នៅក្នុងអំឡុងឆ្នាំ២០១៦ ជាងមួយដុល្លារអាមេរិកបន្ថែមទៀត
នៅក្នុងនោះ លោក{ អូន ណារិទ្ធ}ហៅ {ដា} និងលោកឧត្តមសេនីយ៍ទោ {ទុំ សុធី} ហៅ {ធូ }អនុប្រធាន នាយកដ្ឋាន កិច្ចការប៉ុស្តិ៍រដ្ឋបាល ស្នងការដ្ឋាន នគរបាលជាតិ នាពេលបច្ចុប្បន្ន ដែលមានលេខទូរស័ព្ទ ០៩៧ ៩៩៩៩៧៧៩និង០១៦៨៧៥៧៥៧ ក្រុមគ្រួសារជនរងគ្រោះ ព្យាយាម ទំនាក់ទំនងទៅលោក ជាហូរហែ តែលោក មិនទទួលទូរស័ព្ទនោះទេ ។
នៅថ្ងៃទី២១ខែឆ្នាំដដែល អង្គភាពអ្នកសារព័ត៌មានយើងបានខលលេខ០៩៧ ៩៩៩៩៧៧៩មានបុគ្គលម្នាក់ទទួលទូរស័ព្ទហើយបញញជាក់ថា លេខនេះលោកទើបទិញមកប្រើទើបបាន៥ខែ នៅពេលល្ងាចថ្ងៃដដែលអង្គភាពអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅម្តងទៀត ខលទៅលេខ០១៦៨៧៥៧៥៧មិនអាចទំនាក់ទំនងបាន ដោយលេខទូរស័ព្ទ០១៦ភ្ជាក់តេឡេក្រាម ក៏បានឃើញរូបលោកឧត្តមសេនីយ៍ទោ {ទុំ វុទ្ធី} ហៅ {ធូ}មកតែម្តង  ។
អង្គភាពអ្នកសារព័ត៌មានយើងបានផ្ញើឯកសារពាក់ព័ន្ធមួយចំនួនក្នុងការស្នើសុំអោយលោក ជួយបកស្រាយនិងរកដំណោះស្រាយជូន ជនរងគ្រោះផងទាន។
ជនរងគ្រោះ បានប្រាប់ដល់ អង្គភាពអ្នកសារព័ត៌មានយើង ថា រូបលោកជាជនរងគ្រោះ បាន ខល ទៅ  ទំនាក់ទំនងមិនបាន  នៅពេលនេះខលចូលតែមិនលើកដដែល ។

សូមបញ្ជាក់ផងដែរថា យោងតាមឯកសារ លោកឧត្តមសេនីយ៍ទោ {ទុំ វុទ្ធី} ប្រាប់ជនរងគ្រោះថា លោកជាកងអង្គការរ័ក្សផ្ទាល់របស់សម្តេច ទើបលោកជឿ នៅក្នុងនោះបានបញ្ជាក់ច្បាស់ៗថា បើរត់ការមិនបាននិងប្រគល់លុយអោយវិញ មកដល់ពេលនេះកន្លងទៅ៩ឆ្នាំហើយ។
អ្នកសារព័ត៌មានសង្ឃឹមថា លោកឧត្តមសេនីយ៍ទោដោះស្រាយ ដល់ជនរងគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តាចាត់មន្ត្រីជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត នៅក្នុងករណីសាច់រឿង នេះដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយព័ត៌មានដើម្បីជាប្រយោជន៍ដ៏សង្គម និងប្រជាពលរដ្ឋខ្មែរ និងជាប្រយោជន៍ជាតិតែប៉ុណ្ណោះ  ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្មានចេតនាផ្សព្វផ្សាយញុះញង់ឬដាក់សម្ពាធអោយបុគ្គលណាម្នាក់ឡើយ។

អង្គភាពសារព័ត៌មាន គេហទំព័រ ប្រម៉ាញ់ជាយដែនធីវី.យើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ លោកសឿន ចិត្រា សារ៉ាវុទ្ធ ហៅ ប្រម៉ាញ់ជាយដែន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *