បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះលោកវរសេនីយ៍ទោ {ព្រហ្ម ពិសិដ្ឋ }អធិការនគរបាលក្រុងប៉ោយប៉ែត អញ្ជើញដឹកនាំកងកម្លាំងនគរបាលប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនសម្តេចមហាបវរធិបតី {ហ៊ុន ម៉ាណែត }នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជទុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង ស្រុកម៉ាឡៃ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
សូមបញ្ជាក់ ៖លោកវរសេនីយ៍ទោ{ ព្រហ្ម ពិសិដ្ឋ} អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ មានការចូលរួមពីលោក/លោកស្រី អធិការង នាយផ្នែក និងលោកនាយប៉ុស្តិ៍ទាំង៥ ។
លោកវរសេនីយ៍ទោ {ព្រហ្ម ពិសិដ្ឋ }អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា បានធ្វេីការផ្សព្វផ្សាយផែនការកាពារ សន្តិសុខ សុវត្ថិភាព ជូនសម្តេចមហាបវរធិបតី {ហ៊ុន ម៉ាណែត} នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង ស្រុកម៉ាឡៃ នាថ្ងៃខាងមុខ។