(ប្រទេសថៃ)៖សមត្ថកិច្ចថៃឃាត់ខ្លួនបុរសជនជាតិថៃម្នាក់រួមទាំងថ្នាំញៀនព្រមទាំងអត្តញាប័ណ្ណសញ្ចាតិថៃនិងប័ណ្ណស៊ីជម្ពូក្លែងក្លាយជាច្រើនសន្លឹងទៀតកាលពីថ្ងៃទី០៨ខែវិច្ចិការឆ្នាំ២០១៩នៅក្នុងទីក្រុងបាងកកប្រទេសថៃ។
បើយោងតាមរបាយការណ៍ ពីគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋាន តម្រួតប្រទេសថៃ បានបានអោយដឹងថា នៅថ្ងៃទី០៨ ខែវិច្ឆកាឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចថៃ បានធ្វើការឃាត់ខ្លួន បុរសជនជាតិថៃ ម្នាក់ ឈ្មោះ ធុងឆៃ ហៅ បែង អាយុ ២៨ឆ្នាំ រួមនិងគ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន ៤គីឡូក្រាម និង អត្តញ្ញាប័ណ្ណ សញ្ជាតិថៃក្លែងក្លាយ ចំនួន ១៧០សន្លឹក ប័ណ្ណស៊ីជម្ពូ ពលករសំរាប់ផ្តល់ អោយបរ ទេស ចំនួន ១៩សន្លឹក ប័ណ្ណបើកបរ ចំនួន ៨០សន្លឹក ព្រមទាំងត្រា ក្លែងក្លាយ របស់នាយកដ្ឋាន ផ្សេងៗ និង ឧបករណ៍កុំព្យូទ័រ ចំនួនចំនួន ទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ជាប់ពាក់ព័ន្ធនឹងករណី គ្រឿងញៀនព្រម ទាំងមានដីកាចាប់ខ្លួន ពីតុលាការ ចំនួន ១៣ដីកា ។
ដោយសមត្ថកិច្ច ស្រាវជ្រាវដឹងថា ជនសង្ស័យរកស៊ី ទទួលធ្វើប័ណ្ណស៊ី ជម្ពូក្លែងក្លាយ របស់ផ្តល់ឲ្យ ពលករនិងបរទេស តាមហ្វេសប៊ុក ដោយគិតធ្វើឯក សារក្លែងក្លាយ ក្នុងតម្លៃមួយ សន្លឹក ៣០០០បាត ប័ណ្ណបើកបរ ក្លែងក្លាយមួយ សន្លឹក ៤០០០បាត អត្តញ្ញាប័ណ្ណ សញ្ជាតិថៃ ក្លែងក្លាយតំម្លៃ មួយសន្លឹក ៥០០០បាត អោយជនបរទេស។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ថៃកសាង សំណុំរឿងដើម្បី ចាត់វិធានការ តាមផ្លូវច្បាប់។