អគារសិក្សា០១ខ្នងមាន០៦បន្ទប់ ស្ថិតក្នុងវិទ្យាល័យប្រាសាទបល្ល័ង្ល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ!

កំពង់ធំ÷អគារសិក្សាមួយខ្នង មាន៦បន្ទប់ ដែលជាអំណោយរបស់ ឯកឧត្តម{ យឹម លាត }អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា និង ធនាគារKB ប្រាសាក់ ស្ថិតនៅសាលាវិទ្យាល័យប្រាសាទបល្ល័ង្ក ស្ថិតក្នុងឃុំសាលាវិស័យ  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក {យឹម លាត} អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា។

លោក {វណ្ណៈ សោភានិត} អភិបាលស្រុកប្រាសាទបល្ល័ង្ក បានមានប្រសាសន៍ស្វាគមន៍ជូនគណៈអធិបតី និងលើកឡើងថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្សជាសំខាន់ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព នឹងចីរភាព ដែលពោរពេញទៅដោយ សមត្ថភាព និងគុណភាព ដែលប្រទេសជាតិកំពុងតែអនុវត្តជាបន្តបន្ទាប់ ដើម្បីស្របតាម យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ថ្លែងក្នុងឱកាសនោះ លោក{ យឹម លាត} អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៌ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើន ហើយជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ៕ ដោយ លោក សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *