ពិតជាមានសមត្ថភាពមែន សូមសរសើរលោកចៅហ្វាយស្រុកអូរយ៉ាដាវចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនសៀងហៃរីហ្សត បង្កើតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូ តើលោក អភិបាលខេត្ត រតនះគីរី បានដឹង ដែរ ឬយ៉ាងណា ..វគ្គ១

ខេត្ត រតនះគីរី  ÷ បែកធ្លាយស្ងាត់ៗ លោកអភិបាលស្រុកអូរយ៉ាដាវ ចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនសៀងហៃរីហ្សត បង្កើតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូផ្សងសំណាង នៅក្នុងទឹកដីនៃស្រុកអូរយ៉ាដាវ ខេត្តរតនះគីរី ។
អភិបាលស្រុកអូរយ៉ាដាវ លោក {ហេង ប៊ុន្នី} បានចុះហត្ថលខឱ្យក្រុមហ៊ុនសៀងហៃរីហ្សត បង្កើតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូផ្សង សំណាង

នៅក្នុងមូលដ្ឋានស្រុករបស់ខ្លួន  តាមរយៈលិខិតលេខ០៥៧/២៣ស.ជ.ណ ចុះថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣ ។
តែនៅពីក្រោយការអនុញ្ញាតនេះ លោក អភិបាលស្រុក បែរជាធ្វើរបាយការណ៍
ដោយចោទ អធិការស្រុកអូរយ៉ាដាវ ជាអ្នកអន្តរាគមន៍ឱ្យមានឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានស្រុកទៅវិញ ។

ឯកឧត្តម  {ញ៉ែ សំអឿន }អភិបាលនៃគណៈអភិបាលខេត្តខេត្តរតនគិរី និងឧត្តមសេនីយ៍ទោ {អ៊ុង សុភាព} ស្នងការដ្ឋាននគរបាលខេត្តរតនគីរី គួរតែចាត់វិធានការ ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន យ៉ាងណាវិញ ជុំវិញករណីខាងលើ អង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ បានទេ ដោយសារមិនមានលេខទូរស័ព្ទទំនាក់ទំនង។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តមអភិសន្តិបណ្ឌិត {ស សុខា} ឧបនាករដ្ឋមន្ត្រី   រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជួយចាត់មន្ត្រីជុំនាញ ចុះសើបអង្កេត ក្នុងករណីខាងលើនេះ ទាក់ទិនកាតព្វកិច្ច តួនាទី ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី {ហ៊ុន ម៉ាណែត }បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ លោក សឿន ចិត្រា សារ៉ាវុទ្ធគេហទំព័រ ប្រម៉ាញ់ជាយដែន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *