ឧត្តមសេនីយ៍ត្រី {កែវ សេងលន} មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានសម្ដែងនូវមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ ឯកឧត្តម អធិបតី ព្រមទាំងប្រត្តិភូអបដំណើរ ដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា ដែលសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការអាណិតស្រលាញ់ ការយកចិត្តទុកដាក់ ការរួមសុខរួមទុក្ខ ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទតាមបន្ទាត់ព្រំដែន ស្របតាមគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី {ហ៊ុន ម៉ាណែត} នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។
ឧត្តមសេនីយ៍ត្រី {កែវ សេងលន} ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ក្នុងកងពលតូចថ្មើរជើងលេខ៥៣ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី {ហ៊ុន ម៉ាណែត }និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេច តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មិនដែលខកខាន។