(ប្រទេសថៃ)៖ពលករប្រុសស្រីប្រមាណជាង២០០នាក់ប្រឈមអត់ការធ្វើនិងមិនទាន់បើកប្រាក់ខែបន្ទាប់ពីរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងក្នុងខេត្តណាខនប៉ាធុមប្រទេសថៃ។
បើយោងតាមរបាយការណ៍ ពីខេត្ត ណាខនប៉ាធុម ប្រទេសថៃ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបានអោយដឹងថា រោរោងចក្រកាត់ដេរ សំលៀកបំពាក់មួយ កន្លែងសំរាប់ បញ្ជូនទៅក្រៅ ប្រទេសឈ្មោះ (Knittpoint) ស្ថិតនៅក្នុងភូមិ០៣ សង្កាត់តានុនខាត ស្រុកមឿង ខេត្តណាខនប៉ាធុម ក្នុងប្រទេសថៃ បានបញ្ឈប់ការងារ ពលករ ចំនួន ២៣០នាក់ បន្ទាប់ពីរោងចក្រមួយ នេះបានបិទទ្វារ ។
ប្រភពបានបញ្ជាក់ថា រោងចក្រខាងលើ នៅមិនទាន់បើក ប្រាក់ឈ្នួលអោយពលករ គ្រប់ចំនួននៅឡើយទេ ! បើតាមការអះអាង របស់ពលករធ្វើការ ក្នុងរោងចក្រនៅ ជំពាក់ប្រាក់ឈ្នួល ពលករ ចំនួន ០២ខែ ក្នុង០១នាក់ សរុបជាទឹកប្រាក់ ប្រមាណ ៤០,៤០០០០វាទ(បួនលានបួនសែនបាត) ។
ករណីរោងចក្របិទទ្វារនេះ បានធ្វើអោយពលករ មានការព្រួយបារម្ភ ដោយភ័យខ្លាចខាង ភាគីខាងរោងចក្រ មិនបើកប្រាក់ឈ្នួល ដែលនៅសល់ អោយមកពលករ ពីព្រោះបច្ចុប្បន្ន ពលកពលករកំពុងតែខ្វះខាត នូវថវិការសម្រាប់ហូប ចុកនិងបង់ថ្លៃ កន្លែងស្នាក់នៅ។
ហើយនៅថ្ងៃនេះ ពលករជាច្រើន នាក់បាននាំគ្នា ប្រជុំគ្នានៅមុខ រោងចក្រដើម្បីចាំ ដំណោះស្រាយ ។
ទោះបីរោងចក្រ កាត់សំលៀកបំពាក់ ខាងលើ ត្រូវបានបិតួទ្វាយ៉ាង ក៏ដោយគេនៅមិន ទាន់ដឹងថាតើ មានពលករបរទេស ធ្វើការនៅក្នុងរោង ចក្រនេះដែរអត់នោះទេ។