+កើតហេតុ : ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៨,២០នាទី
+ចំណុច : ហាងខារ៉ាអូខេ KTV 7777 ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល
+ឃាត់ខ្លួនជនសង្ស័យសរុប ៤៧នាក់ ស្រី២១នាក់ ជនជាតិខ្មែរ៣៣នាក់ ស្រី២១នាក់ និងឥណ្ឌូនេស៉ី១៤នាក់ប្រុស (បុគ្គលិកបម្រើការងារចំនួន១២នាក់ ស្រី០៧នាក់)។
*តេស្តទឹកនោម វិជ្ជមាន (+) ៤៣នាក់ ស្រី១៩នាក់ ជនជាតិខ្មែរ២៩នាក់ ស្រី១៩នាក់ និងឥណ្ឌូនេស៊ី១៤នាក់ប្រុស (ក្នុងនោះ ភ្ញៀវជនជាតិខ្មែរ២០នាក់ ស្រី១៤, បុគ្គលិក០៩នាក់ ស្រី០៥ និងភ្ញៀវឥណ្ឌូនេស៊ី១៤នាក់ប្រុស)។
+សម្ភារៈវត្ថុតាងចាប់យករួមមាន៖- គ្រឿងញៀន៖ ម្សៅខេ (K) សរុប ១១កញ្ចប់ ទម្ងន់១៣,០៧ក្រាម- ថ្នាំគ្រាប់អ៉ិចស្តាស៊ី ចំនួន១២គ្រាប់ ទម្ងន់ ៥,៥៥ក្រាម
– ទឹកថ្នាំញៀនសប្បាយ ០៥កញ្ចប់ សំបកដែលមានរូបសញ្ញាផ្សេងៗប្រើរួច ចំនួន០៥កញ្ចប់។2- ម៉ូតូ ចំនួន០១គ្រឿង3- ទូរស័ព្ទដៃ ចំនួន០៨គ្រឿង។
*សភាពរឿងហេតុ*ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ{ ឈឿន សុចិត្ត} ស្នងការនគរបាលខេត្តកណ្ដាល និងសម្របសម្រួលនីតិវិធីពី ឯកឧត្តម {លាវ ស្រេង} ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកណ្ដាល
កម្លាំងអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានបើកប្រតិបត្តិការបង្ក្រាបទីតាំង ហាងខារ៉ាអូខេ KTV7777 មានសរុបចំនួន៧បន្ទប់ យើងឆែកឆេររកឃើញ មាន៤បន្ទប់ ដែលមានបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមមានជាអាទិ៍ :
1- បន្ទប់លេខV-1 -ជនសង្ស័យ០៩នាក់ ស្រី០៤នាក់ (ខ្មែរ០៤នាក់ស្រី និងឥណ្ឌូនេស៊ី០៥នាក់ប្រុស) ក្នុងនោះបុគ្គលិក០២នាក់ស្រី (វិជ្ជមានទាំងអស់)
-គ្រឿងញៀនម្សៅខេ (K) ០១កញ្ចប់ និងសំបកដែលមានរូបសញ្ញាសេះហោះប្រើរួច០១កញ្ចប់។
2- បន្ទប់លេខV-3
-ជនសង្ស័យ០៦នាក់ ស្រី០៤នាក់ (ខ្មែរ០៤នាក់ស្រី និងឥណ្ឌូនេស៊ី០៤នាក់ប្រុស) ក្នុងនោះបុគ្គលិក០១នាក់ស្រី (វិជ្ជមានទាំងអស់)
-គ្រឿងញៀនម្សៅខេ (K) ០២កញ្ចប់ និងកញ្ចប់ពណ៌សរូបសញ្ញាផ្លែស្ត្រ៊បូរីពណ៌ក្រហមចំនួន០១កញ្ចប់ និងសំបកដែលមានរូបសញ្ញាសេះហោះប្រើរួចចំនួន០៣កញ្ចប់។ 3- បន្ទប់លេខV-7 -ជនសង្ស័យ០៩នាក់ ស្រី០៤នាក់ (ខ្មែរ០៤នាក់ស្រី និងឥណ្ឌូនេស៊ី០៥នាក់) បុគ្គលិក០០នាក់ (វិជ្ជមានទាំងអស់)
-គ្រឿងញៀនម្សៅខេ(K) ចំនួន០៤កញ្ចប់, ថ្នាំគ្រាប់ពណ៌លឿងចំនួន០១គ្រាប់ និងសំបកដែលមានរូបសញ្ញាទំពាំងបាយជូប្រើរួចចំនួន០១កញ្ចប់។
4- បន្ទប់លេខV-8
-ជនសង្ស័យ១០នាក់ ស្រី០៤នាក់ (ខ្មែរ) បុគ្គលិក០១នាក់ស្រី (វិជ្ជមាន០៩នាក់ និងអវិជ្ជមាន០១ប្រុស រត់កង់បីដឹកម្ហូប)
-គ្រឿងញៀនម្សៅខេ(K) ចំនួន០៣កញ្ចប់, ទឹកសប្បាយចំនួន០៤កញ្ចប់ និងថ្នាំគ្រាប់ពណ៌ចំនួន១១គ្រាប់។
5-ក្នុងបរិវេណហាងKTV
-ជនសង្ស័យ០១៣នាក់ ស្រី០៥នាក់ (ខ្មែរ១១នាក់ ស្រី០៥ និងឥណ្ឌូនេស៊ី០២នាក់) បុគ្គលិក០៨នាក់ ស្រី០៣ (វិជ្ជមាន១០នាក់ ស្រី០២ និងអវិជ្ជមាន០៣នាក់ ស្រី០២ ជាបុគ្គលិក)។
-គ្រឿងញៀនម្សៅខេ(K) ចំនួន០១កញ្ចប់។
*** ក្រោយពីបានត្រួតពិនិត្យឆែកឆេក្នុងបរិវេណនិងក្នុងបន្ទប់នីមួយៗក្នុងខារ៉ាអូខេ KTV7777 រួចក្រុមការងារបានធ្វើកំណត់ហេតុបិទឃ្លុំទីតាំងខាងលើជាបណ្តោះអាសន្ន។
***សូមបញ្ជាក់ :
1-ពាក់ព័ន្ធ ជនសង្ស័យករណីរក្សាទុក និងជួញដូរ ០៦នាក់ ស្រី០៣ (ជនជាតិឥណ្ឌូនេស៊ី ០៣នាក់ប្រុស) បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២១-០៩-២០២៤ (ឃុំខ្លួន)។
2-ពាក់ព័ន្ធ ជនសង្ស័យករណីប្រើប្រាស់ ៣៧នាក់ ស្រី១៦ (ជនជាតិឥណ្ឌូនេស៊ី ១១នាក់ប្រុស) :
+ជនជាតិខ្មែរ ២៦នាក់ ស្រី១៦ បញ្ជូនទៅមណ្ឌលស្រុកកណ្តាលស្ទឹង នៅថ្ងៃទី២១-០៩-២០២៤
+ជនជាតិឥណ្ឌូនេស៊ី ១១នាក់ប្រុស អនុវត្តន៍នីតិវិធីបណ្តេញចេញពីកម្ពុជា។
3-ជនមិនមានជាប់ពាក់ព័ន្ធគ្រឿងញៀន ០៤នាក់ប្រុស ជនជាតិខ្មែរ អប់រំ-កិច្ចសន្យារួចប្រគល់ឲ្យ អាណាព្យាបាលយកទៅមូលដ្ឋានវិញ។
សូមមេត្តាជ្រាបដោយក្តីគោរព! វរសេនីយ៍ឯក{ឈុនជឺឈួន}។
ក្នុងករណីខាងលើ អង្គភាពអ្នកសារព័ត៌មានសូមធ្វើរបាយការណ៍ជូន ឯកឧត្តម {គួច ចំរើន }អភិបាលខេត្តកណ្តាល ជ្រាបជាព័ត៌មាន និងនៅមានមុនមន្ត្រីមួយចំនួនពាក់ព័ន្ធនៅក្នុងករណីនេះ។
(ទេវតានៅលើក្បាល អ្នកណាសាងអ្វី រមែងទទួលកម្មនោះ )
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថាការបង្ក្រាបគ្រឿងញៀន នៅក្នុងទឹកដីក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ ២០២៤ និងមានការបកស្រាយ ពីលោកឧត្តមសេនីយ៍ឯក {ឃីង សារ៉ាត់} ប្រធានមន្ត្រីប្រឆាំងគ្រឿងញៀន ហេតុអ្វីបានជារក្សាភាពស្ងៀមស្ងាត់ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត {ស សុខា}ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃមេត្តាជួយបំភ្លឺក្នុងករណីនេះផងទាន ។