មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងចម្រុះចុះសង្ក្រាប ទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប និងប្រលែងត្រីចម្រុះ២០០គីឡូក្រាម ចូលទៅបឹងធម្មជាតិ..!

(កំពង់ធំ)÷លោក {ប៉ែន ផល្លីកា }អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក {សុង ហុង }អគ្គនាយករងរដ្ឋបាលជលផល និងលោក {ខូវ គង់} អគ្គនាយករងរដ្ឋបាលជលផល ដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលជនផលត្បូងបឹងទន្លេសាប និងរដ្ឋបាលជលផលភ្នំពេញ សរុបចំនួន បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនៅចំណុច ក្រចាប់កំពង់ធូល ប្រឡាយតាពេជ្រ ប្រឡាយតាសោម រវាងព្រំប្រទល់ខេត្តទាំងបីខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ នាពេលថ្មីៗកន្លងមកនេះ។

ជាលទ្ធផលកម្លាំងចម្រុះអនុវត្តបាន០១ករណី រុះរើរបាំងសាច់អួនលើសប្រវែង និងសាច់អួនក្រឡាញឹកដែលមានទំហំតូចដូចខាងក្រោម÷ របាំងសាច់អួនចំនួន១៥របាំង ប្រវែង៣.៥០០ម៉ែត្រ លូសាច់អួន៣០ មាត់ បង្គោលចំនួន៣០០ដើម កាប់បំផ្លាញបង្គោលឈ្នក់ ចំនួន៥០កន្លែង ត្រីស្រស់ចម្រុះចំនួន២០០គីឡូក្រាមចាក់លែងទៅក្នុងធម្មជាតិវិញ។

នៅថ្ងៃជាមួយគ្នានេះដែរលោក{ ឡង គីសឹង} អភិបាលស្រុកសន្ទុក និងលោក{ កែវ សុខា} នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកសន្ទុក បានចុះល្បាតនិងត្រួតពិនិត្យការភ្ជួររាស់ សាបព្រោះ នៅតំបន់អន្លង់ព្រីងលើ តំបន់បឹងចំណា តំបន់បឹងព្រោះ និងតំបន់បឹងកណ្ដោល ក្នុងភូមិសាស្ត្រ ភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាក់ស្តែងពុំប្រទះមានបទល្មើសនៅតំបនើនោះទេ៕ដោយលោកសំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *