នគរបាលក្រុងប៉ោយប៉ែតធ្វើការ បង្ក្រាប និងឃាត់ខ្លួន ជនជាតិថៃចំនួន១០នាក់ ពាក់ពន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ នូវសារធាតុញៀន

បន្ទាយមានជ័យ ៖ បើយោងតាមសេចក្ដីរាយការណ៍របស់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ គោរពតាមបទបញ្ជា លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការននគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៩:០០នាទី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍ អូរជ្រៅ ចុះល្បាតនៅក្នុងភូមិសាស្រ្តចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជួបមុខសញ្ញាជនសង្ស័យម្នាក់សួនាំ ឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនបានជនជាតិថៃ១០នាក់ ។

ឈ្មោះចាក់គីត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ រស់នៅភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ដកហូតសម្ភារៈ និងវត្ថុតាង ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន០៣គ្រាប់ លិខិតឆ្លងដែនមួយក្បាល អត្តសញ្ញាណសញ្ជាតិថៃមួយ បានឆ្លើយសារភាពខ្លួនមានបក្ខពួន៩នាក់ទៀត ទើបវេលាម៉ោង២២:០០នាទីថ្ងៃដដែល ឈ្មោះ ចាក់គីត អ៊ុនដេ បានប្រាប់ទីតាំង ទើប សមត្ថកិច្ច បន្តឃាត់ខ្លួនបានជនសង្ស័យចំនួន០៩នាក់ ស្រី០៤នាក់ ជាជនជាតិថៃ នៅម្តុំបុរីសុខស្រេង ក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមមានឈ្មោះ ១.ឈ្មោះសុផាកន បួរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ។ ២.ឈ្មោះធុង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ។ ៣.ឈ្មោះគីត ធីផុប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ។ ៤.ឈ្មោះសាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ។ ៥.ឈ្មោះចេស សាដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ។ ៦.ឈ្មោះប៉ាវីឆាត ម៉ារាសាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិថៃ។ ៧.ឈ្មោះផន ភិម៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិថៃ។ ៨.ឈ្មោះឈុនធីឆាវវងថាំភូ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ។ ៩.ឈ្មោះផិតទិម៉ា វង់ខាំភូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ។

ឈានដល់ការឆែកឆេបន្ទប់ជួលរបស់ជនសង្ស័យ រកឃើញមាន សម្ភារៈនិងវត្ថុតាង មួយចំនួន៖ ១.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩៥៧៦គ្រាប់)។ ២.ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន(១១៣០គ្រាប់)។ ៣.ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន(៣៨គ្រាប់)។ ៤.ម្សៅក្រាមស ថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់។ ៥.លិខិតឆ្លងដែនមួយក្បាល។ ៥.អត្តសញ្ញាណសញ្ជាតិថៃមួយ។ ៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង។

បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមានជំនាញសុំធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *