(ខេត្តកំពត)៖ នៅរសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការ ឯកភាពរដ្ឋ បាលខេត្ត បានអញ្ជើញជា អធិបតីភាពក្នុង ពិធីជួបសំណេះ សំណាលជាមួយ កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទក្នុង ខេត្តកំពត។
ក្នុងពិធីនេះដែរមាន ការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទក្នុងខេត្ត សរុបចំនួន ៥៦០នាក់។
ថ្លែងក្នុង ឱកាសនោះ លោក ជាវ តាយ មានប្រសាសន៍ ពិធីសំណេះ សំណាលនាពេលនេះ ជាការយក ចិត្តទុកថ្នាក់របស់ ថ្នាក់ដឹកនាំខេត្ត គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្ត ចំពោះសុខទុក្ខរបស់ កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ក៏ដូចជាការតប ស្នងជូនបងប្អូន ទាំងអស់គ្នា ដែលចូលរួម និងខិតខំយ៉ាង សកម្មក្នុងការ បំពេញតួនាទី ដើម្បីបង្ការ ទប់ស្កាត់នូវរាល់ បទល្មើសតាម គ្រប់រូបភាព បុព្វហេតុការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សា ធារណៈក្នុងខេត្ត ឲ្យមានលក្ខណៈប្រសើរ។
ក្នុងឱកាសនោះ លោកជាវ តាយ បាននាំយកនូវសម្ភារៈ ជាស្បៀងមានដូចជា អង្ករ ត្រីខកប៉ុង មីកញ្ចប់ និងស៊ីអ៊ីវ ដើម្បីជួយផ្គត់ផ្គង់ បន្ថែមដល់កង កម្លាំងទាំង ៤ប្រភេទ ក្នុងនោះរួមមាន ១អង្ករ ចំនួន ១០តោន ២មីកញ្ចប់ ចំនួន ៣០០ កេស ៣ត្រីខកំប៉ុង ចំនួន ៣០ កេស ៤ ទឹកស៊ីអុីវ ចំនួន ៧៥កេស គិតជាថវិកាសរុប ប្រមាណជាង ៣៦.១០០ .០០០រៀល៕