រាជធានីភ្នំពេញ÷ទីតាំងអគារមួយកន្លែងសង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៤៣ កែងនឹងផ្លូវ ៣៩៤ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ ជូន {លោក សុខ សម្បត្តិ} អភិបាលខណ្ឌបឹងកេងកង និងលោក វរសេនីយ៍ទោ {វុឌ្ឍ ផូសារវ័ន្ត }អធិការនគរបាលខណ្ឌកេងកងសូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យផងទាន។
អង្គភាពអ្នកសារព័ត៌មានយើងមានសង្ឃឹមថា ឯកឧត្តម {ឃួង ស្រេង }អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក {ជួន ណារិន្ទ }អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញចុះបង្កាបល្បែងអនឡាញគ្រប់ប្រភេទ ខុសច្បាប់ ដោយក្តីអនុគ្រោះ ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី {ហ៊ុន ម៉ាណែត} បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
អត្ថបទដោយលោក វង់ សុខ រដ្ឋា អង្គភាព ប្រម៉ាញ់ជាយដែន