បន្ទាយមានជ័យ ៖ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង០៩:០០នាទីព្រឹក នាយប៉ុស្តិ៍បានចាត់បញ្ជូនក្រុមការងារចំនួន ០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក {ជួន សារី }ឋាន:នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដឹកនាំកម្លាំងដើម្បីចុះទៅសួរសុខទុក្ខលោកវរសេនីយ៍ត្រី {វង្ស សារិទ្ធីយ៉ា }ឋាន:នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលរបួសវ៉ះកាត់នៅមន្ទីរពេទ្យ ខេត្តស្រះកែវ ប្រទេសថៃ ។
ក្នុងការចុះសួរសុខទុក្ខនេះផងដែរ ក្រុមការងារបាននាំយកនូវជំនួយមួយចំនួនដែលបានមកពីការជួយឧបត្ថម្ភរបស់ លោកឧត្ដមសេនីយ៍ត្រី {អុី ចំរើន}នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទនាំយកថវិកាមួយចំនួន ទៅប្រគល់ជូនលោកវរសេនីយ៍ត្រី {វង្ស សារិទ្ធីយ៉ា} ជំនួយទាំងនោះរួមមាន៖
– ប្រាក់ដុល្លារចំនួន ៥០០$ (ឧបត្ថម្ភដោយលោកឧត្តមសេនីយ៍ត្រី{ អុី ចំរើន} នាយប៉ុស្តិ៍)
– ប្រាក់រៀលចំនួន ១.៣៤០.០០០រៀល (មិត្តរួមការងារ)
– ប្រាក់បាត ចំនួន ៧៦.៦០០បាត(មិត្តរួមការងារ)។
បញ្ជាក់សឲ្យឃើញថា លោកឧត្តមសេនីយ៍ត្រី{អុី ចំរើន}នាយប៉ុស្តិ៍នគរបាលចកទ្វេអន្តរជាតិក្រុងប៉ោយប៉ែត តែងតែយកចិត្តទុកដាក់ ចុះជួយដល់មន្ត្រីក្រោមឱវាទដែលជួបឧបសគ្គដោយប្រការណាមួយ ជាយថាហេតុ។ ដោយ លោក សឿនចិត្រា សារ៉ាវុទ្ធ អង្កភាព ប្រម៉ាញ់ជាយដែន