អគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ០១ខ្នង  នៅ ស្រុកស្ទោងខេត្តកំពង់ធំ..!

កំពង់ធំ÷នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៣និង៥០នាទី មានករណីភ្លើងឆេះផ្ទះចំនួន០១ខ្នង នៅភូមិ ឈើទាលឃុំ កំពង់ចិនត្បូង  ស្រុកស្ទោង ខេត្តកំពង់ធំ
មូលហេតុ ដោយសារដុតសំរាមក្រោយផ្ទះខ្វះការប្រុងប្រយ័ត្នធ្វើឱ្យឆេះរៀលមកឆេះផ្ទះតែម្ដង។

តាមប្រភពពីសមត្ថកិច្ចលោកវរៈសេនីយ៍ទោ {ជឹម រីណា} អធិការនគរបាលស្រុកស្ទោង បានឱ្យដឹងថាករណីភ្លើងឆេះផ្ទះមួយខ្នងម្ចាស់ផ្ទះឈ្មោះ{ សុខ ចាន់រម្យនាថ} ភេទស្រីអាយុ៣៨ឆ្នាំ  បណ្តាលឱ្យខូតខាតសម្បត្តិមានដូចជា÷ ផ្ទះ១ ខ្នង ទំហំ១២ម៉ែត្រ×១២ម៉ែត្រ ផ្ទាល់ដី និងសម្ភារមាន មាស ២ដំឡឹង និងសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង បានជួយសង្គ្រោះឬជញ្ជូនបាននោះឡើយ។

លោកអធិការនគរបាលស្រុកស្ទោង បានបញ្ជាក់ថាការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង (រថយនពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកស្ទោង ប្រើអស់០២រថយន្តស្មេី៩ម៉ែតគួប និងរថយន្ពន្លត់អគ្គីភ័យតរបស់ឧកញ្ញា{ លឹម ប៊ុនណា} អស់០១រថយន្ត ស្មេី៥,៥ម៉ែតគួប ប្រើប្រាស់កម្លាំងនគរបាលសរុបចំនួន២៥នាក់-ប្រេីប្រាស់កម្លាំងអាវុធហត្ថស្រុកចំនួន០៥នាក់-ប្រេីប្រាស់កម្លាំងប្រជាការពារចំនួន១២នាក់ និងប្រជាពលរដ្ឋ៥៨នាក់ មន្ត្រីរដ្ឋបាលស្រុក/ឃុំ៧នាក់-យេីងបានជួយពន្លត់បានទាំងស្រុង។
ចំពោះករណីភ្លើងឆេះផ្ទះអស់០១ខ្នង មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត្តមនុស្សឡើយ៕ អត្ថបទ ដោយ លោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *