លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាពពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព ដល់យោធិនទើបជ្រើសរើសថ្មី

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី{ បោន ប៊ិន} មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព ដល់យោធិនទើបជ្រើសរើសថ្មី ចំនួន៤២នាក់។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការង លោកប្រធានមន្ទីរទាំង០៧, លោក លោកស្រី នាយការិយាល័យ, លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង០៩ ប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ( ធំ ) ជាន់ទី២ អាគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
នាឱកាសនោះលោកឧត្តមសេនីយត្រី {បោន ប៊ិន} ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់លោកនាយឧត្តមសេនីយ៍{ សៅ សុខា }អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់យោធិនទើបជ្រើសរើសថ្មី ដោយក្តីនឹករលឹក។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងកោតសរសើរចំពោះយោធិនទើបជ្រើសរើសថ្មីដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់រយៈពេល៧២ថ្ងៃកន្លងមក ប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យ នៅបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។
ទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានធ្វេីការផ្តាំផ្ញេីរដល់យោធិនទើបជ្រើសរើសថ្មី
១-គោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
២-គោរព និងអនុវត្តឱ្យបានបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ
៣-ត្រូវមានក្រមសិលធម៌ ល្អ គោរពថ្នាក់ដឹកនាំ
៤-ត្រូវខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អ។
ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនលោកឧត្តមសេនីយ៍ត្រី {បោន ប៊ិន} ក៏សង្ឃឹមថា យោធិនទើបជ្រើសរើសថ្មីខិតខំធ្វើយ៉ាងណាប្រែក្លាយការអនុវត្តតួនាទី ភារកិច្ច ឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីរួមចំណែកក្នុងការកសាងអង្គភាព ក៏ដូចជាស្ថាប័ន ឱ្យកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *