លោកហាក់ ឡេង អភិបាលរង ខេត្តកោះកុង បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហាត់កងអន្តរាគមន៍ពិសេសជំនាន់ទី៥ ដែលមានសិក្ខាកាមចូលរួមចំនួន ២៥ នាក់..!?

ខេត្តកោះកុង÷នារសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង ០២:០០នាទី
នៅទីលានហ្វឹកហាត់​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង មានពិធីបិទវគ្គហ្វឹកហាត់កងអន្តរាគមន៍ពិសេសជំនាន់ទី៥ ដែលមានសិក្ខាកាមចូលរួមចំនួន ២៥ នាក់ ក្រោមអធិបតីភាព លោក{ ហាក់ ឡេង} អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកឧត្តមសេនីយ៍ទោ {គង់​ មនោ​} ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ។

លោកឧត្តមសេនីយ៍ទោស្នងការ​ បានបញ្ជាក់បន្ថែមថា : ការងារហ្វឹកហាត់នេះ​ គឺដេីម្បីរំលឹកមេរៀនចាស់ បំពេញបន្ថែមយុទ្ធវិធីថ្មីៗ និងបង្កើនសមត្ថភាពកងកម្លាំងក្នុងកិច្ចការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងខេត្តកោះកុង និងដេីម្បីឆ្លើយតបសភាពការណផ្សេងៗដែលអាចកេីតឡេីងដោយយថាហេតុ ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់កម្លាំងនគរបាលដែលជាសិក្ខាកាមទាំងអស់ ក្រោយបញ្ចប់ការហ្វឹតហាត់បេះ សូមយកចំណេះជំនាញ ទៅបំពេញភារកិច្ចអោយចំគោលដៅ ដើម្បីបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យមាន ប្រសិទ្ធភាពខ្ពស់៕…………………..

You might like

Leave a Reply

Your email address will not be published. Required fields are marked *