កំពង់ស្ពឺ÷ រសៀលថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សពលោកអនុសេនីយ៍ឯក {ខៀវ សម្បត្ដិ} មន្ត្រីការិយា ល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រូវបានរៀបចំធ្វេីបុណ្យតាមប្រពៃណីទំលៀមទំលាប់សាសនានិងដាក់តំកល់នៅវត្ដសំបួរ ស្ថិតនៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្នុងពិធីបុណ្យនេះលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានចាត់តំណាងដឹកនាំរួមជាមួយអស់លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ ព្រមទាំងកងកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍{ ខៀវ សម្បត្តិ} និងបំពាក់ឋានន្ដរស័ក្កិ ថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ដោយលោកវរសេនីយ៍ឯក{ ហុក អេងជាង} ស្នងការរង ទទួលផែនការងារធនធានមនុស្ស ។
ក្នុងពិធីបុណ្យសពនេះផងដែរលោកស្នងការ លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ ព្រមទាំងកងកម្លាំងនគរបាលមិត្តភ័ក្ដិរួមអាជីពបាននាំយកនិងចូលរួមបច្ច័យមួយចំនួន រួមជាមួយក្រុមគ្រួសារដេីម្បីរៀបចំពិធីបុណ្យសពបានយ៉ាងអធិកអធម ប៉ុន្តែអ្វីដែលជាការសោកស្ដាយ អាឡោះអាល័យចំពោះការបាត់បង់នូវមន្រ្ដីដ៏ល្អម្នាក់ជាប្ដី ឪពុក ប្អូន បង ដែលមានការទទួលខុសត្រូវទាំងការងារ និងគ្រួសារ កងកម្លាំងនគរបាល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនូវការបាត់បង់មន្រ្ដីនគរបាល ដែលធ្លាប់បានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ដចូលរួមបំពេញបេសកកម្មបម្រេី ក្នុងបុព្វហេតុជាតិមាតុភូមិ ជាចុងក្រោយកងកម្លាំងនគរបាលទាំងអស់ សូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោក{ខៀវ សម្បត្តិ }បានឆាប់ទៅចាប់កំណេីត នៅទីឋានស្ងប់សុខគឺឋានសួគ៌៕