ខេត្តកណ្ដាល÷ចេញផ្សាយថ្ងៃទី៦ ខែធ្នូ ២០២៤ ពលរដ្ឋរិះគន់ថាមានទីតាំងល្បែង ស៊ីសង ឆ្នោត ឡូតូ ការ៉េ៧៧៧៧ តាមប្រព័ន្ធអនឡាញ និងមាន់ជល់តាមប្រព័ន្ធអនឡាញចំនួន” ២ ទូរទស្សន៍ ” ចំនួន៤កន្លែង ដាក់បង្កប់ក្នុងហាងកាហ្វេ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦
ទី១.ស្ថិតនៅស្ពានទី១៣ បើកលួចលាក់
ទី២.ស្ថិតនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល
ទី៣.ស្ថិតនៅ ទល់មុខវត្តពាមមង្គល
ទី៤.ស្ថិតនៅជាប់វត្តពាមមង្គល
ដែលមិនរំខានដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសោះឡើយ ឬមួយជាឆ្នាំងបាយរបស់អាជ្ញាធរ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា លោក{ទីន }ជាមិត្តភក្កិរបស់ លោកអភិបាលរងស្រុកមុខកំពូល ដែលទើបនឹងឡើងថ្មីតើរឿងនេះពិតដែរឬទេបានជាលោក{ទីន}លក់កាហ្វេមួយកែវ តម្លៃរហូតអស់ មួយលានរៀល បានដោយងាយស្រួល។
ពលរដ្ឋសំណូមពរ សូមមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាបទីតាំងខាងលើនេះផង ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ {ឈឿន សុខចិត្ត}ស្នងការនៃស្នងការរដ្ឋាន នគរបាល ជាពិសេស និង ឯកឧត្តម{គួច ចំរើន} អភិបាលនៃគណៈអភិបាលខេត្តកណ្តាល????សូមឯកឧត្តម ជួយចាត់កម្លាំងក្រោមឱវាទ៍ចុះបង្ក្រាបទីតាំងបួនចំណុចខាងលើ ដោយក្ដីអនុគ្រោះផងទាន ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ.អាចអនុវត្តបានដែរឬទេក្នុងទឹកដីស្រុកមុខកំពូល។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ លោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន