កំពង់ធំ÷លោកឧត្តមសេនីយ៍ត្រី{ វ៉ា ចាន់កុសល }ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដ និងជាប្រធានក្រុមការងារប្រចាំផាត់សណ្តាយ និងសហការរីទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចផាត់សណ្តាយ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ព្រែកជើងលោង ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ត្រី {វ៉ា ចាន់កុសល} ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបទទួលបានលទ្ធផលដូចខាងក្រោម÷បង្ករសំណុំរឿងចំនួន០១ករណី រុះរើកាត់តម្រឹមរបាំងសាច់អួនលើសប្រវែងកំណត់ របាំងសាច់អួនចំនួន២ របាំងប្រវែង១០០ ម៉ែត្រ បង្គោលចំនួន១០០ដើម។
សូមបញ្ជាក់ផងដែរថា សម្រាប់កម្លាំងជំនាញចុះបង្ក្រាបទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបប្រើមធ្យោបាយមានការណូតចំនួន០៤គ្រឿង អស់ប្រេងចំនួន៨០លីត្រ កម្លាំងចូលរួមសរុបចំនួន១៥នាក់ផងដែរ៕អត្ថបទដោយដោយ សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន