លោកឧត្តមសេនីយ៍ទោ គង់មនោ ស្នងការដ្ឋាននគរបាលខេត្ត​កោះកុង​ បានរៀបចំពិធី បិទសន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ ២០២៥..!?

 

កោះកុង÷នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង​ ០២:០០នាទីរសៀល
ស្នងការដ្ឋាននគរបាលខេត្ត​កោះកុង​ បានរៀបចំពិធី បិទសន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក {សម វណ្ណវីរៈ} អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ {ស ថេត }អគ្គស្នងការនគរបាលជាតិ និងលោក {ហាក់ ឡេង }អភិបាលរង តំណាងលោកជំទាវ {មិថុនា ភូថង }អភិបាលខេត្ត នៃអភិបាលខេត្តកោះកុង។
ពិធីនេះមានសមាសភាពអញ្ជើញចូលរួមចំនួន ១១៨នាក់ ក្នុងនោះ ៖
-លោកស្រីឧត្តមសេនីយ៍ឯក {លឹម សុវណ្ណា} អនុប្រធានសេនាធិការដ្ឋាន -លោកឧត្តមសេនីយ៍ទោ {គង់ មនោ }ស្នងការនៃស្នងការដ្ឋាន នគរនបាលខេត្ត -លោកវរៈសេនីយ៍ទោ{ ហម ធីរុំ }អនុប្រធាននាយកដ្ឋានសរុបផែនការ -អនុប្រធាន សាលាដំបូងខេត្ត -ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត -លោកមេបញ្ជាការង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្ត -លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត -លោកប្រធានពន្ធនាគារស្ដីទី -ប្រធានមន្ទីរសុខាភិបាលខេត្ត -លោកស្នងការរង-លោកនាយ/នាយរងការិយាល័យ-លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧-លោកអធិការ និងអធិការរងទទួលការងារសេនាធិការក្រុង – លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២៩ឃុំសង្កាត់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *