ប្រភពព័ត៌មានពីរ តំណាងកម្មករសំណង់ បានឱ្យដឹងថា មូលហេតុដែលពួកគាត់មិនព្រមធ្វើការសំណង់ ក្រុមហ៊ុនចិន ដែលកំពុងកសាងអគារ គឺបណ្តាលមកពីមេការម៉ៅការសំណង់ពីចិន មិនបើកថ្លៃកម្លាំងពលកម្មអោយរយៈពេល២ទៅ៣ខែមកហើយ ក្នុងម្នាក់មិនតិចជាង១.០០០ដុល្លារទេ ទើបប្រមូលផ្តុំគ្នាធ្វើការតវ៉ា រហូតប៉ះសំដីគ្នារវាងក្រុមកម្មករ និងមេជាងសំណង់ ក៏បានផ្ទុះហិង្សាដាក់ក្រុមម៉ៅការសំណង់ ដែលមានប្រមាណជាង១០ទៅ២០នាក់ ដោយមានការវាយតប់ និងលត់ធាក់គ្នាទៅវិញទៅមក។
តំណាងកម្មករបានបញ្ជាក់ឱ្យអង្គភាពអ្នកសារព័ត៌មានយើងដឹងថា ការតវ៉ារហូតផ្ទុះហិង្សាដាក់គ្នារវាងកម្មករនិងអ្នកម៉ៅការខ្មែរនោះគឺក្រុមហ៊ុនចិនដែលជាម្ចាស់សំណង់បានបើកលុយអោយអ្នកម៉ៅការអស់ហើយ តែមិនព្រមបើកលុយអោយមេជាងនិងកម្មករសំណង់ ទើបពួកគាត់ដែលជាមេជាងនិងកម្មករសំណង់ជាង១០០នាក់សម្រេចចិត្តផ្អាក់ធ្វើការ ក៏នាំគ្នាតវ៉ានៅមុខក្រុមសំណង់ដោយសុំអោយអ្នកម៉ៅការត្រូវអោយថ្លៃកម្លាំងពលកម្មដល់ពួកគាត់ ។ ដោយអាជ្ញាធរឃុំ-ស្រុកជួយអន្តរាគមន៍ដោះស្រាយដល់ពួកគាត់ផង បើសិនជាមេការមិនព្រមបើកលុយអោយទេ ពួកគាត់នឹងបន្តធ្វើការតវ៉ាទាមទារលុយថ្លៃកម្លាំងពលកម្មរបស់ពួកគាត់អោយបាន។
លោកវរៈសេនីយ៍ឯក {អ៊ឹម សុភារៈ }អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា ក្រោយពីទទួលបានពត៌មានថា មានកម្មករសំណង់តវ៉ានៅក្រុមហ៊ុនចិន ដែលកំពុងសាងសង់អគារបង្កើតទីក្រុង បានអោយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអូរបីជាន់ ចុះជួយអន្តរាគមន៍ មិនអោយកើតមានហឹង្សារវាងកម្មករសំណង់និងអ្នកម៉ៅការសំណង់ពីក្រុមហ៊ុនចិន មិនមានហឹង្សាកើតឡើងនោះទេ ។ រហូតពេលនេះមិនទាន់បានទទួលពាក្យបណ្តឹងនៅឡើយទេ ក្នុងករណីបើមាន នឹងចុះជួយអន្តរាគមន៍រកដំណោះស្រាយជូន។
លោក {កែវ តារ៉ារស្មី} អភិបាលស្រុកអូរជ្រៅបានបញ្ជាក់ថា លោកដូចជាមិនទាន់បានទទួលព័ត៌មាននៅឡើយទេ ព្រោះជាប់បេសកកម្មការងារចេញក្រៅខេត្ត ទើបមិនដឹង ហើយនិងសួរព័ត៌ទៅមន្ត្រីស្រុកនិងចុះទៅពិនិត្យមើល បើមាន ត្រូវជួយរកដំណោះស្រាយជូន មិនអោយមានការតវ៉ាទៀតឡើយ៕អត្ថបទ ដោយ លោកសឿន ចិត្រា សារ៉ាវុទ្ធ អង្គភាព ប្រម៉ាញ់ជាយដែន