ករណីឆេះអគារ មួយកន្លែងនៅក្រុងបាវិត នៅមិនទាន់ទទួលរបាយការណ៍ណាមួយច្បាស់លាស់នៅឡើយ តើអគារ១នោះមានពាក់ព័ន្ធនិងជនជាតិជន វគ្គ១

ខេត្តស្វាយរៀង ÷ ករណីឆេះអគារD5 ជាន់ទី6 ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺសផាក ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងតើមានរឿងអ្វីអោយពិតប្រាកដ ។
(យោងតាម ការបំភ្លឺ របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង)
នៅវេលាម៉ោង១៤:១៥នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ត្រី {គ្រុយ សុខឡេង} មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះអន្ដរាគមន៍ជួយពន្លត់ករណីអគ្គីភ័យ នៅចំណុចអគារD5 ជាន់ទី6 ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺសផាក ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងករណីនោះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់០៥ រថយន្ត រថយន្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន០៣គ្រឿង, រថយន្ដមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតចំនួន០១គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងបាវិត ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនបាវិតដាយអឺមេនកាស៊ីណូ និងហូថែល ចំនួន០១គ្រឿង។
ក្នុងហេតុការណ៍អគ្គីភ័យនេះដែរ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារដូចជា តុ កៅអី និងសម្ភារប្រើប្រាស់នៅក្នុងបន្ទប់ពិសាបាយមួយចំនួន៕
របាយការណ៍បង្កប់អត្ថន័យ របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ពិតជាមានន័យជ្រៅ បើយោងតាមប្រភពច្បាស់ការ បាប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា អគារនៅចំណុចទីតាំងខាងលើ គឺជារបស់ជនជាតិចិន ដែលបានជួលក្នុងការបង្កប់ល្បែងស៊ីសងអនឡាញខុសច្បាប់ ស្របពេលនិងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ បានចេញ សណន នៅថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤កន្លងទៅថ្មីៗ  ។
ប្រភពបានបង្ហើបបន្ថែមទៀតថា មានជនជាតិចិនរាប់រយនាក់ ស្នាក់នៅក្នុងអគារមួយនោះ ក្នុងការបង្កើតល្បែងស៊ីសងអនឡាញខុសច្បាប់ និងមានអ្នកខ្លះ មិនមានអត្តសញ្ញាណច្បាស់លាស់និងប្រហែល  មិនមានលិខិតឆ្លងដែនទៀតផង ។
អង្គភាពអ្នកសារព័ត៌មាន ព្យាយាមទំនាក់ទំនងទៅលោកស្នងការនគរបាលខេត្តស្វាយរៀង តាមរយះលេខទូរស័ព្ទ ០១២៦៦៧៦៦៨ ក្នុងការសុំការបំភ្លឺតែលោក ស្នងការមិនទទួលទូរស័ព្ទ ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក {សុខ វាសនា }អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អគារ១កន្លែងនេះ ដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថា ជនជាតិចិនទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត(….) ក្នុងការបំពេញការងារ។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីអាគារពណ៌ស្វាយ?
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត{ស សុខា}ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយ លោកសឿន ចិត្រា សារ៉ាវុទ្ធ អង្គភាពប្រម៉ាញ់ជាយដែន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *