ឯកឧត្តម នួន ផារ័ត្ន អញ្ជេីញចូលរួមសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី  ដើម្បី បញ្ជូនទៅហ្វឹកហ្វឺន..!

កំពង់ធំ÷ឯកឧត្តម{ នួន ផារ័ត្ន }អភិបាលនៃគណៈ អភិបាលខេត្តកំពង់ធំ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធី សំណេះ សំណាល និងជូនដំណេីរយោធិន នៃកងរាជអាវុធហត្ថទេីបជ្រេីសរេីសថ្មី (ជាប់ស្ថាពរ) ដេីម្បីបញ្ជូនទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៤ ។

ក្នុងឱកាសនោះ ឯកឧត្តម{ នួន ផារ័ត្ន }បានថ្លែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណ:សម្បត្តិ (ជាប់ជាស្ថាពរ ) ក្នុងការប្រឡងហើយត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌ កងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលនឹងត្រូវបានជូនដំណើរទៅចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ( ភ្នំជុំសែនរីករាយ)នៅពេលនេះ ។

ឯកឧត្តម បានបញ្ជាក់ថា ការធ្វើកំណែទម្រង់កងទ័ព ក៏ជាគោលដៅក្នុងយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងទិសដៅធ្វើឱ្យកងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប មានការរៀបរយ មានវិជ្ជាជីវ: មានសមត្ថភាព ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់ក្នុងបរិបទនៃការអភិវឌ្ឍន៍បច្ចេកវិជ្ជា និងស្ថានការណ៍ពិភពលោក ។ កងទ័ពគឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយភាពកក់ក្តៅនិងទំនុកចិត្តពីប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់យោធិនទើបជ្រើសរើសថ្មី ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ បំពេញតួនាទី ភារកិច្ច បំពេញបេសកកម្មឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ។ ក្នុងការជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួននាក់ ៥៩នាក់  ឯកឧត្តម {នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក៏ឧបត្ថម្ភជាថវិកានោះម្នាក់ៗទទួលបាននូវថវិកាចំនួន២០ម៉ឺនរៀល ផងដែរ៕ដោយលោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *