ខេត្តកំពង់ធំ៖សមត្ថកិច្ចចម្រុះស្រុកបារាយណ៍បង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន៣នាក់ ករណីបង្រ្កាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ក្រុមហ៊ុនមហាលាភសម្បត្តិ។
ការបង្ក្រាបនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចហាងកាហ្វេមួយកន្លែង មានម្ចាស់ហាងឈ្មោះ{អ៊ី ឡូ }មានទីតាំងក្បែរផ្សារកំពង់ថ្ម ស្ថិតនៅភូមិព្រៃត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ទី១ឈ្មោះ អ៊ី ឡូ ភេទប្រុសអាយុ៥៦ឆ្នាំ.(ជាម្ចាស់ផ្ទះ ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី២ឈ្មោះ ញ៉ិប សុខណា ភេទស្រី អាយុ ២៦ឆ្នាំ (ភ្នាក់ងារ) ទីលំនៅភូមិចតុលោក ឃុំបារាយណ៍
ទី៣ឈ្មោះវិជ្ជរា ភេទស្រី ២១ឆ្នាំ (ភ្នាក់ងារ) មានលំនៅភូមិសំរោង.ឃុំចុងដូង.ស្រុកបារាយណ៍ខេត្តកំពង់ធំ។
សមត្ថកិច្ចបាទបញ្ជាក់ថា ការបង្ក្រាប
ឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុនមហាលាភសម្បត្តិ ក្រៅពីឃាត់ខ្លួនមនុស្ស ចំនួន៣នាក់ ក៏ដកហូតសម្ភារ: មួយចំនួនរួមមាន៖ក្បាលកុំព្យូទ័រ ចំនួន៣គ្រឿងដុំWifi១គ្រឿង ត្រូវបានយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ ចំណែកមនុស្ស៣នាក់កសាងសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។អត្ថបទ ដោយ លោក សំនៀង អង្គភាពប្រម៉ាញ់ជាយដែន