សេចក្តីរាយការណ៍ ជូនចំពោះលោកអធិការខណ្ឌបឹងកេងកងដែលមេត្តាចុះត្រួតពិនិត្យអគារជួលផ្តាល់របស់ចិន លួចបើកលេងល្បែងអនឡាញខុសច្បាប់  វគ្គ១

ភ្នំពេញ ÷អគារមួយកន្លែង សង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ កែងផ្លូវ ៣៩៦ភូមិ៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង គឺជាអគាររបស់ចិន ។
សូមបញ្ជាក់ផងដែលថា នៅក្នុងខណ្ឌបឹងកេងកងមានជាច្រើនកន្លែង  ដែលអគារទាំងនោះត្រូវបានជួល កុងត្រាជាឆ្នាំទៅអោយជនជាតិចិន ដែរអង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់មន្ត្រីជំនាញចុះអធិការកិច្ច ។
អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ ជូនលោក{ សុខ សម្បត្តិ} អភិបាលខណ្ឌបឹងកេងកង និងលោក វរសេនីយ៍ទោ {វុឌ្ឍ ផូសារវ័ន្ត}  អធិការនគរបាលខណ្ឌកេងកងសូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យផងទាន។
អង្គភាពអ្នកសារព័ត៌មានយើងមានសង្ឃឹមថា ឯកឧត្តម{ ឃួង ស្រេង} អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក {ជួន ណារិន្ទ} អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញចុះបង្កាបល្បែងអនឡាញគ្រប់ប្រភេទ ខុសច្បាប់ ដោយក្តីអនុគ្រោះ។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
ក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ មិនអនុវត្តតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ តើការអនុវត្តច្បាប់ទាំងនោះនិងប្រែក្លាយជាយ៉ាងណា?
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឧត្តមសេនីយ៍ឯក {សៀង សេន} ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី {ហ៊ុន ម៉ាណែត} បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។

ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត {សសុខា }។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ លោកវង់សុរដ្ឋា អង្គភាព ប្រម៉ាញ់ជាយដែន

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *