ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី និងដំណើរការសាងសង់អគារថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ ជាកិត្តិយសបំផុតនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមលោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ អញ្ជើញចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី និងដំណើរការសាងសង់អគារថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា អគាររដ្ឋបាលដែលកំពុងសាងសង់ថ្មីនេះ មានចំនួន១ខ្នង កម្ពស់៥ជាន់ មានទំហំ១៨mx៣៦m មាន១៨បន្ទប់ សាលប្រជុំធំ១ នៅជាន់លើ ដែលចាប់ផ្តើមកសាងកាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៤ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *