ជនសង័្សយចំនួន ០៣នាក់ជា មុខសញ្ញា ឆក់ទ្រព្យសម្បត្តិអ្នកដទៃ យ៉ាងសកម្មត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលបង្រ្កាបបាន..!?

ខេត្តបាត់ដំបង÷ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ {ដាញ់ អេងប៊ុនចាន់ }ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ខែ ធ្នូ ឆ្នាំ ២០២៤ លោកវរសេនីយ៍ទោ{ សេង លុច} អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងធ្វើការនាំខ្លួនជនស័ង្សយចំនួន០៣នាក់គឺ៖
១-ឈ្មោះ ភន ផាន់រ៉ា ភេទស្រី អាយុ៥៥ឆ្នាំរស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល(អ្នកផ្សំគំនិត)

២-ឈ្មោះ សេង គឹមណៃ ហៅ ហៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុថ្មគោល។
៣-ឈ្មោះ សេង សីហា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគីស្រុកថ្មគោល។
ទាំង០៣នាក់ពាក់ព័ន្ធក្នុងករណីឆ-ក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ក្នុងនោះដកហូតបាន៖
-រថយន្ត០១គ្រឿងម៉ាកហាយព្រីត ពណ៌ស្ករស៊េរី២០០៧ ពាក់ផ្លាកលេខភ្នំពេញ2AH-2384 (គ្មានឯក សារត្រឹមត្រូវ)
-ម៉ូតូចំនួន០៣គ្រឿង(ម៉ាកហុងដាស៊េរី២០២៤ពណ៌ខ្មៅ គ្មានស្លាកលេខ ០១គ្រឿង ម៉ាកហុងដាស៊េរី២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JA-8853 ០១គ្រឿងនិងម៉ាកហុងដាស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ ផ្លាក លេខភ្នំពេញ1KC-5738(ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព)
-ផ្លាកលេខម៉ូតូចំនួន០២សន្លឹក (កំពង់ស្ពឺ1 X-9463ចំនួន០១សន្លឹក និងភ្នំពេញ1KQ-7440)
-ខ្សែកធ្វើអំពីលោហៈធាតុពណ៌លឿងពណ៌សចំនួន០៩ខ្សែ មានបន្តោងចំនួន០៦ ក្នុងនោះមានរបស់ជនរង គ្រោះចំនួន០១ខ្សែ
-ចិញ្ចៀនធ្វើអំពីលោហៈធាតុពណ៌លឿងសចំនួន០៤វង់
-បន្តោងខ្សែកធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន០២
-ខ្សែដៃធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន០១
-ទូរស័ព្ទដៃចម្រុះចំនួន២៧ គ្រឿង
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១០ សន្លឹក
-កាតទូរស័ព្ទស្មាត metfone cellcardចំនួន៥៤សន្លឹក
-កាបូបក្រវ៉ាត់ចង្កេះចំនួន០៧.កាបូបដៃចំនួន០២
-មួកសុវត្ថិភាពចំនួន០៤(ខ្មៅ០៣.ស០១)
-កាំបន្ទះម៉ូតូពណ៌ខ្មៅចំនួន០២
-ប្រាក់បាតចំនួន១.០៩០បាត
-ប្រាក់ដុល្លារចំនួន០៧ដុល្លារ
-ប្រាក់រៀលចំនួន១៧.២០០រៀល
-ប្រាក់កូរ៉េចំនួន១.០០០ និងសម្ភារៈមួយចំនួនទៀត។
មូលហេតុដែលឈានដល់ការនាំខ្លួននេះគឺកាលពីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ
ឈ្មោះ {ភុន ស្រីចាន់ }ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង ទាក់ទងនឹងករណីឆក់យកទ្រព្យសម្បត្តិ ក្នុងពេលដែលជនរងគ្រោះធ្វើដំណើរ តាមដងផ្លូវក្នុងមូលដ្ឋានភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ហើយត្រូវបានជនសង័្សយជិះម៉ូតូ ធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់គាត់ គេចខ្លួនបាត់ហើយផ្តើមពីពាក្យបណ្តឹងនេះ សមត្ថកិច្ចក៏ផ្តើមធ្វើការស្រាវជ្រាវ រហូតកំណត់ មុខសញ្ញាបាននិងនាំខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយបានឆ្លើយសារភាពថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាត់ដំបង និងស្រុកថ្មគោល ជាសរុបប្រមាណជិត១០ លើកកន្លងមកហើយ ទើបពេលនេះសមត្ថកិច្ចបង្រ្កាបបាន ។ ក្នុងចម្លើយសារភាពនេះ សមត្ថកិច្ចនគរបាល មានការស័ង្សយថា ជាចម្លើយត្រួសៗតែប៉ុណ្ណោះ អាចមានសកម្មភាពលើសពីចំនួនខាងលើទៀត ដែលពួកគេធ្វើក្នុងរយៈពេល កន្លងមក ហេីយសមត្ថកិច្ចនឹងពិនិត្យស្រាវជ្រាវបន្ថែមទៀត ពិសេសពាក់ព័ន្ធជាមួយវត្ថុតាងដែលដកហូតបាន។

បច្ចុប្បន្ន÷ជនសង្ស័យទាំង បី នាក់ ខាងលើត្រូវបាន សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ដោយ លោក សឿន ចិត្រាសា រ៉ាវុទ្ធ អង្គភាព ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *