ទាក់ទងទៅនឹងការចុះផ្សាយលើកឡើងដោយខ្វះការពិតបែបនេះ លោក{ សឹង គិរីវណ្ឌី} ក្នុងនាមជានាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំបានធ្វើការច្រានចោលទាំងស្រុងចំពោះការចុះផ្សាយដោយគ្មានក្រមសីលធម៌និងវិជ្ជាជីវៈបែបនេះនោះ។
លោក{សឹង គីរីវណ្ឌី }បានបន្តឲ្យដឹងទៀតថាលោកពុំបានប្រព្រឹត្តនូវអំពើពុករលួយ ឬក៏បើកដៃ និង មានបក្សពួកដែលជាក្រុមហ៊ុនដេញថ្លៃវិនិយោគមូលនិធិឃុំសង្កាត់របស់ខ្លួននោះឡើ។ ហើយម្យ៉ាងវិញទៀតលោកក៏ពុំដែលយកអំណាចទៅប្រើប្រាស់ដើម្បីបែងចែកភាគរយពីក្រុមហ៊ុនដែលបានម៉ៅការវិនិយោគមូលនិធិ ឃុំ សង្កាត់ ជាភាគរយនោះដែរ។
លោកបានបន្តហើយដឹងទៀតថាក្រោយពេលពីការចុះផ្សាយពីសំណាក់អ្នកព័ត៌មានមួយចំនួនតូចនោះរួចមកហើយ។ក្រសួងមហាផ្ទៃក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ធ្លាប់បានចុះមកធ្វើអធិការកិច្ចទៅលើបញ្ហានេះដែរក៏ប៉ុន្តែការពិនិត្យទៅលើសំណុំរឿងនឹងឯកសារចំពោះបញ្ហានេះគឺពុំជាក់លាក់ដូចជាការភ្ជាប់ផ្សាយរបស់អ្នកយកព័ត៌មានមួយចំនួននោះដែរ។
លោក{ សឹង គីរីវណ្ឌី} បានសំណូមពរជាចុងក្រោយចំពោះការសរសេរចុះផ្សាយព័ត៌មានពីសំណាក់អ្នកព័ត៌មានមួយចំនួនតូចនោះថា សូមឲ្យប្រកាន់ខ្ជាប់ឲ្យបានល្អប្រសើរចំពោះអាជីពនិងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវផង។ការសរសេរព័ត៌មានដែលមិនមានភាពជាក់លាក់ពិតប្រាកដច្បាស់លាស់នោះ ធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការភាន់ច្រឡំនឹងវាយតម្លៃមកលើមនុស្សដែលពុំបានប្រព្រឹត្តខុសនោះឡើយ។