ខេត្តប៉ៃលិន៖ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ០០ នាទី ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឧត្តមសេនីយ៍ឯក {រស់ ចន្ទសោភា} អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ {ស ថេត }អគ្គស្នងការនគរបាលជាតិ និងលោក {សោ សុវណ្ណ }អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត {បាន ស្រីមុំ} អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ ប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោកមេប៉ុស្តិ៍ទាំង៨ ឃុំ សង្កាត់ ចំណុះស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។ អត្ថបទ ដោយលោក ÷ស សារឿន អង្គភាព ប្រម៉ាញ់ជាយដែន