បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតបន្តសកម្មភាពជួសជុលផ្លូវគ្រោះថ្មមិចប្រវែង៣០០០ម៉ែត្រ សម្រួលដល់ការធ្វើដំណើរឡើងវិញដែលរងការខូចខាតនៅរដូវវស្សា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាស៊ីម ក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អភិបាលរង ចៅសង្កាត់ អាជ្ញាធរភូមិចុះពិនិត្យសកម្មភាពគ្រឿងចក្រចុះជួសជុលផ្លូវខូចខាតនៅផ្លូវជាស៊ីម ឡើងវិញដើម្បីសម្រួលជូនប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់ឡើងវិញ។
ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា៖ បន្ទាប់ពីខែវស្សាកន្លងផុតទៅ អាជ្ញាធរក្រុង សង្កាត់នៅនៅក្នុង មូលដ្ឋានក្រុងប៉ោយប៉ែត សម្រុកជួសជុលផ្លូវខូចខាតជូនប្រជាពលរដ្ឋឲ្យប្រើប្រាស់ឡើងវិញ ទាំងផ្លូវបេតុង ផ្លូវគ្រួសថ្មមិច នៅតាមភូមិឋានដោយមិនបង្អង់ទុកយូរនោះទេ ដោះស្រាយសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ភ្លាមៗ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា៖ រាល់បញ្ហាដែលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទាំងការសំណូមពរ និងមិនបានសំណូមពរ ក្នុងនាមឯកឧត្តមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងក្រុមការងារ បានសហការ ជាមួយសមត្ថកិច្ច អាជ្ញាធរនៅមូលដ្ឋានក្រុងប៉ោយប៉ែត ចុះដោះស្រាយទុក្ខលំបាកក៏ដូចជាក្តីកង្វល់ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងបន្តការងារអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតឲ្យកាន់តែល្អប្រសើរឡើង៕