បាត់ដំបង÷ស្រុកសំឡូតនៅថ្ងៃទី១២ខែ ធ្នូ ឆ្នាំ២០២៤ ស្របតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ {ដាញ់ អេងប៊ុនចាន់ }ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននរបាលស្រុកសំឡូត ដែលមានលោកវរសេនីយ៍ទោ{ ម៉ែន រីម} ជាអធិការនគរ បាលស្រុកបន្តដឹកនាំកម្លាំងនគរ បាលស្រុក រួមជាមួយ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ប្រជាការពារផង បានចុះទៅ ដល់មូលដ្ឋានប្រជាពលរដ្ឋដែល មានគោយន្ត-រថយន្តកែច្នៃ និងមធ្យោបាយសណ្តោងផ្សេងទៀតសរុបចំនួន៣៥គ្រឿងនៅឃុំតាសាញ ដេីម្បីបិទស្ទីឃ័រចំ ណាំងផ្លាតលេីមធ្យោបាយទាំងនោះនៅពេលដែលគាត់ធ្វេីដំណេីរលេីដងផ្លូវនាពេល យប់ចៀសវាងករណីគ្រោះថ្នាក់។
ក្រៅពីបិទស្ទីឃ័រចំណាំងផ្លាតលេីមធ្យោបាយ សមត្ថកិច្ចនគរបាលបានធ្វេីការណែនាំពន្យល់ដល់ម្ចាស់មធ្យោបាយ ដែលប្រេីប្រាស់ផ្លូវបានយល់ដឹងអំពីច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ៕ផ្សាយ ដោយ គេហទំព័រ ប្រម៉ាញ់ជាយដែន