ទីតាំងល្បែងអនឡាញ ចាក់បាល់ ដុះស្លែដ៏ធំមួយកន្លែង ល្បីថា មានអ្នកធំ នៅពីក្រោយ   ខ្នង សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប  កំពុងពង្វក់ពលរដ្ឋខ្មែរ ឱ្យលេងយ៉ាងអាណាធិបតេយ្យ  វគ្គ ២.!

បន្ទាយមានជ័យ÷ទីតាំល្បែងសុីសងអនឡាញដុះស្លែ ចាក់បាល់ គ្រប់ប្រភេទ មួយកន្លែងដែលល្បីថា មានខ្នងបង្អែក យ៉ាងរឹងមាំ នៅពីក្រោយ សមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាប ជ្រកក្រោមស្លាក យីហោកាស៊ីណូ នៅចំណុចរង្វង់មូល នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ស្ថិតក្នុង ភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ  ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។

បើកលេងយ៉ាងអាណាធិបតេយ្យកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរ ឱ្យលេងល្បែងសុីសង បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ   ក្នុងគ្រួសារហើយចាក់ចាញ់អស់ និង កើតមាន អំពើហិង្សាក្នុងគ្រួសារថែមទៀតផង  សមត្ថកិច្ច នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត មិនហ៊ានប៉ះ  ទើបទីតាំងខាងលើ នេះបើកលេង បានដោយសុវត្ថិភាព។

តាមប្រភពច្បាស់ការណ៍  ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើង  ឲ្យបានដឹងថាទីតាំងមួយនេះ បានបើកលេងជាយូណាស់មកហើយ  ហើយ មានខ្នងបង្អែកដ៏ រឹងមាំថែមទៀតផង   ទើបមិនដែល  ឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅក្នុងមូលដ្ឋាន ណាហ៊ានចុះមកក្បែរ ។

ប្រភពបានបញ្ជាក់ថា នៅ វេលា ចាប់ពីម៉ោង ៦:00ល្ងាច ជារៀងរាល់ថ្ងៃ គឺ មានពលរដ្ឋខ្មែរ ចូលមកចាក់ភ្នាល់យ៉ាងច្រឿនកុះក ។

ប្រជាពលរដ្ឋ និងអង្គភាព អ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម {អ៊ុំ រាត្រី} អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  លោកឧត្តមសេនីយ៍ទោ  {សិទ្ធិ ឡោះ} ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ និងនិងលោកឧត្តមសេនីយ៍ត្រី{បោន ប៊ុិន}មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់មន្ត្រីជំនាញ ចុះបង្ក្រាប ម្ចាស់ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ល្បីថា មន្ត្រីប្រចាំតំបន់មិនហ៊ានប៉ះ
បានត្រឹមទទួលតែសរចក្តីរាយការណ៍
ពី អង្គភាពសារព័ត៌មាន។

យោង អនុសាសន៍ របស់សម្តេច ធិបតី{ហ៊ុនម៉ាណែត} នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែ បង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  ។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬ ទេ   នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។  ដោយលោក សឿន ចិត្រា សារ៉ាវុទ្ធ អង្គភាព ប្រម់ាញ់ជាយដែន.

You might like

Leave a Reply

Your email address will not be published. Required fields are marked *