មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពល រដ្ឋ១កន្លែងបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង និងខូចខាតឃ្លាំងស្តុកទុកឥវ៉ាន់ គិតទឹក ប្រាក់១១,៥០០ដុល្លា..!?

ខេត្តប៉ៃលិន÷បើយោងតាមការជាក់
ស្តែងពីកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំង ប៉ុស្តិ៍ឃុំស្ទឹងកាច់ សហការជា
មួយកម្លាំងសមត្ថកិច្ចជំនាញអគ្គិភ័យ
នៃស្នងការដ្ឋានខេត្តក្នុងនោះដែលក៏មាន
កម្លាំងរដ្ឋបាលស្រុកសាលាក្រៅ,កម្លាំងវរ:ការពារព្រំដែនជើងគោក,កម្លាំងប្រជាការពារ បានសហការគ្នាចុះជួយ ពន្លត់ការ ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោង ០៩ និង ១៥ នាទី ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៤  ស្ថិតនៅចំណុចក្បែរផ្សារតាប៉ាច ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចជំនាញបានដឹងថា÷ផ្ទះដែលឆាបឆេះដោយស្ទុះសេខ្សែភ្លើង ម្ចាស់ផ្ទះឈ្មោះ ហួន សំអាត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ករណីខាងលើនេះសមត្ថកិច្ចបានបន្តថា÷
មូលហេតុការឆាបឆេះអគ្គិភ័យបណ្ដាល
មកពីផ្ទុះសេខ្សែភ្លើង ហើយផ្ការភ្លើងក៏បានទៅប៉ះជាមួយឃ្លាំងស្ទុកអីវ៉ាន់ប្រភេទជ័រ នៃជាន់ខាងលើបណ្ដាលអោយឆេះខូចខាតជាន់ខាងលើទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ១១,៥០០ដុល្លារ  ។
ករណីឆេះនេះប្រើប្រាស់រថយន្តអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលបាលខេត្តប៉ៃលិន ដើម្បីបាញ់ពន្លត់ ចំនួន ០៥គ្រឿង។

ជាមួយនិងការឆេះនេះដែរគេសង្កេតឃើញមានការចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ដោយលោកសៀ សុខុមអភិបាលស្រុកសាលាក្រៅដោយធ្វើការពន្លត់ទាន់ពេលវេលាដោយចំណាយពេលតែ៣០នាទីប៉ុណ្ណុះនេះជាការយកចិត្តទុក្ខដាក់ខ្ពស់ពីអាជ្ញាធរដែនដីហើយប្រជាពលរដ្ឋបានថ្លែងអំអរគុណបំផុតចំពោះកំលាំងនគរបាលគ្រប់លំដាប់ដែលចុះជួយអន្តររាគមន៌ទាន់ពេលវេលា៕អត្ថបទដោយ÷លោក ស សារឿន អង្គភាព ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *