កោះកុង÷នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង ១៤:០០ នាទីរសៀល
លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឆ្លៀតពេលដ៏មានតម្លៃនៃថ្ងៃសម្រាក បន្តអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកងកម្លាំង នៃអង្គភាពអធិការដ្ឋាន ស្រុកកោះកុង ជួបប្រជុំជាមួយ លោកអធិការ អធិការរង ព្រមទាំងកម្លាំង ដេីម្បីផ្ដល់បទពិសោធន៍ល្អៗ មួយចំនួន៖
-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង អោយបានល្អ
-ត្រូវគោរពអោយបានម៉ឹងម៉ាត់នៅបទវិន័យនគរបាលជាតិលេខ ៨៧៣ ប្រ.ក
-ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាមអនុក្រិត្យ ប្រកាស សេចក្តីសម្រេច របស់ថ្នាក់ដឹកនាំឱ្យបានល្អ
-ត្រូវស្លៀកពាក់ឯកសណ្ឋាន អោយបានត្រឹមត្រូវ និងអនុវត្តអោយបាននូវសេចក្ដីណែនាំលេខ ០១៧ សណន
-ផ្ដល់ជូនសៀវភៅការងារនគរបាលសហគមន៍ ចំនួន ០៤ក្បាល ដេីម្បីចែកជូនដល់ ប៉ុស្តិ៍រដ្ឋបាល។