កាលពីថ្ងៃទី១៥និង១៦ ខែ ធ្នួ ឆ្នាំ២០២៤ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ {ដាញ់ អេងប៊ុនចាន់} ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម{ កែវ សុជាតិ }ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងឯកឧត្តម{ កើត វណ្ណារ៉េត }ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក{សុខ និ មល }ស្នងការរងផែនជំនាញប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យដឹកនាំធ្វើការបង្រ្កាបករណីគ្រឿងញៀនមួយករណី ដោយបានឃាត់ខ្លួនជនសង័្សយចំនួន ០៣នាក់នៅ ក្នុងមូលដ្ឋានក្រុងបាត់ដំបង -ស្រុកថ្មគោលនិងខេត្តបន្ទាយមានជ័យក្នុងនោះគឺ៖
១-ឈ្មោះឆាយ កុសល ភេទប្រុស អាយុ ៣៦ឆ្នាំ រស់ នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបា ត់ដំបង
២-ឈ្មោះ ចាន់ វណ្ណដា ភេទប្រុសអាយុ ១៨ឆ្នាំ រស់ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ។
៣-ឈ្មោះ ចាន់ ម៉ារីណា ភេទស្រី អាយុ ២៥ឆ្នាំ រស់ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) សរុបចំនួន ១០ថង់ ទម្ងន់ ២៥១១,៥៦ក្រាម (ថ្នាំសុទ្ធ)
-ម៉ូតូចំនួន ០២គ្រឿង
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង (ចាស់)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
ពេលនេះសមត្ថកិច្ចជំនាញបាននិងកំពុងចាត់ចែងរៀបចំសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្ត ទោសទៅតាមផ្លូវច្បាប់ហើយ៕