មានការភ្ញាក់ផ្អើល ទាំងព្រឹកខណៈជន បរទេសម្នាក់បាន ដេកស្លាប់ដោយ សារជំងឺប្រចាំកាយ

(ខេត្តកែប)៖ យោងតាមរបាយការណ៍ របស់ប៉ូលិសផ្នែក ជំនាញបានឱ្យដឹងថា ជនជាតិបរទេស ម្នាក់បានស្លាប់បាត់ បង់ជីវិតដោយសារ តែជំងឺប្រចាំកាយ ដោយការស្លាប់នេះ កាលពីរាត្រីឆ្លងអាធ្រាត ឈានចូលថ្ងៃ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ ជួលមួយកន្លែង ស្ថិតក្នុងភូមិកែវ ក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។ លុះព្រឹកឡើងទើប សមត្ថកិច្ចចុះមកពិនិត្យ ធ្វើកោសល្យវិច័យ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនបរទេសរងគ្រោះ មានឈ្មោះ Cechi Rodolfo ជនជាតិអ៊ីតាលី កាន់ លិខិតឆ្លងដែនលេខ AA31157133 ITA 5602236M1908181 <<<<<<<<<<06។

ដោយបច្ចុប្បន្ន ជនបរទេសខាងលើ បានជួលបន្ទប់ស្នាក់ អាស្រ័យនៅក្នុង ភូមិកែវក្រសាំង និងមានជំងឺ រ៉ាំរ៉ៃប្រចាំកាយជា ច្រើនខែមកហើយ។

ប្រភពពីសមត្ថកិច្ច ដដែលបានឱ្យ ដឹងផងដែរថា ចំពោះការស្លាប់ របស់ជនជាតិ បរទេសនេះ ក្រុមសមត្ថ កិច្ចក៏បានត្រួត ពិនិត្យធ្វើកោសល្យ វិច័យ៉ាងយក ចិត្តទុកដាក់ ខ្លាចក្រែងជាប់ពាក់ ព័ន្ធនឹងអំពើឃាតកម្ម  ប៉ុន្តែក្រោយពី ឆ្លងការពិនិត្យ គ្មានស្លាកស្នាមអ្វីគួរ ឱ្យកត់សម្គាល់ឡើយ គឺជនរងគ្រោះស្លាប់ ដោយសារ ជំងឺប្រចាំកាយ (ជំងឺក្រិនថ្លើម) ជាយូរមកហើយ។

បច្ចុប្បន្ន សពជនបរទេស ត្រូវបានសមត្ថកិច្ច ផ្នែកវិទ្យាសាស្ត្រប ច្ចេកទេសវេចខ្ចប់ យ៉ាងត្រឹមត្រូវ ហើយដឹកបញ្ជូន យកទៅរក្សាទុកនៅ សាលសពក្នុង រាជធានីភ្នំពេញក្នុង ថ្ងៃដដែល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *