ឈ្មោះផង់{ ចាន់ណា} ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្រុមជនសង័្សយមួយក្រុមបានធ្វើសកម្មភាព កាប់និងយកដុំថ្មគុប់ ទៅលើម៉ូតូរបស់ខ្លួនបណ្តាលឱ្យខូចខាតកាលពី យប់ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤ ៖
-ចង្កៀងភ្លើងខាងមុខខូចខាតទាំងស្រុង
-អាវម៉ូតូខាងឆ្វេងបែកខូចខាតទាំងស្រុង
-សំបកកង់ម៉ូតូក្រោយបែកខូចខាតទាំងស្រុង
-ចង្កៀងភ្លើងនិង(របាំងភក់)កាតាប៊ូក្រោយបាក់ដាច់ខូចខាតទាំងស្រុង
ក្នុងខណៈជនរងគ្រោះកំពុងជិះម៉ូតូនៅតាមដងផ្លូវជាធម្មតា ដោយមិនបានដឹងពីមូលហេតុ ប៉ុន្តែមិនបាន បង្កឱ្យមានរបួសស្នាមដល់ជនរងគ្រោះនោះទេ។
ជនសង័្សយទាំង០៦នាក់នោះគឺ៖
១-ឈ្មោះ{ រ៉ សាលីអាត់ }ភេទប្រុស អាយុ…ឆ្នាំ មានទីលំ នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ ដំបង។
២-ឈ្មោះ{ លី អិលយ៉េះ} ភេទប្រុស អាយុ…ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ ដំបង។
៣-ឈ្មោះ{ លី ចាន់រ៉ា }ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ ដំបង។
៤-ឈ្មោះ {ណាត សីហា }ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ ដំបង។
៥-ឈ្មោះ{ ភាព ខាវី }ភេទប្រុស អាយុ…ឆ្នាំ មានទីលំ នៅ ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
៦-ឈ្មោះ{ រ៉ុង ថារីន }ភេទប្រុស អាយុ…ឆ្នាំ មានទីលំ នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ ដំបង។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានវត្ថុតាងរួមមាន÷ដាវដែកមួយចំនួនជាមធ្យោបាយប្រព្រឹត្តិល្មើសផង។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ពួកគេទាំងអស់គ្នាបានឆ្លើយសារភាពទទួលស្គាល់ថា ពួកគេបាន ប្រព្រឹត្តិ សកម្មភាពនេះទៅលើអ្នកជិះម៉ូតូខាងលើមែន ប៉ុន្តែករណីនេះគឺពួកគេមិនមានទំនាស់ឬទំនាក់ ទំងអ្វីជាមួយជនរងគ្រោះនោះទេ គឺការពិតពួកគេធ្វើសកម្ម ភាព ច្រឡំមនុស្សតែប៉ុណ្ណោះ ។
ទោះជាយ៉ាងណាក៏ដោយពេលនេះសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែបានរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕