បាត់ដំបង៖ស្របតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ {ដាញ់ អេងប៊ុនចាន់} ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មន្រ្តីនគរបាលនៅមូលដ្ឋានឃុំ សង្កាត់ដែលមានសាលារៀននិងសិស្សានុសិស្សតូចៗ ធ្វេីដំណេីរឆ្លងកាត់ផ្លូវថ្នល់ ចូល និងចេញពីសាលារៀននោះ មន្រ្តីនគរបាល រួមជាមួយកម្លាំងប្រជាការពារផងបានបន្តរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅតាម សាលារៀនដឹកដៃជូនពួកគាត់ប្រកបដោយសុខសុវត្ថិភាព និងបានបង្កនូវភាពកក់ក្តៅនិងក្តីស្រឡាញ់ពី សិស្សានុសិស្សមកលេីមន្រ្តីនគរបាលនៅមូលដ្ឋាន នោះ ។
ជាមួយនេះក៏សូមអធ្យាស្រ័យចំពោះ អ្នកធ្វេីចរាចរណ៍ឆ្លងកាត់នៅចំណុចខាងលេី សូមមេត្តាបន្ថយល្បឿន ឬឈប់បន្តិច ដេីម្បីអនុញ្ញាតឱ្យ សិស្សានុសិស្ស ឆ្លងផ្លូវឱ្យបានផុតសិន មុននឹងបន្តដំណេីរទៅមុខទៀត៕