លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ដឹកនាំ​កម្លាំង​គោរព​វិញ្ញាណក្ខន្ធ​និង​ប្រគល់​ថវិកា​ជូន​គ្រួសារ​សពលោក​អនុសេនីយ៍​ត្រី​ ហូ​ ឧត្ដម​..!?

បន្ទាយមានជ័យ​៖​ នៅរសៀល​ថ្ងៃ​ទី​១៦ខែ​ធ្នូ​ឆ្នាំ​២០២៤លោក​ឧត្ដមសេនីយ៍​ត្រី​{ វង្ស​ វិត​} ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ {សិទ្ធិ​ ឡោះ​ }ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក​{ ឱ​ នរិន្ទ​ }នាយ​ការិយាល័យ​បុគ្គលិក​និង​លោកអធិការរងនៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះនិងមន្ត្រីជាច្រេីនរូបចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​និង​ប្រគល់​ថវិកា​ចំនួន​ ៦,០០០,០០០រៀល​(ប្រាំ​មួយ​លាន​រៀល​គត់​)​ជូន​គ្រួសារ​សពលោក​អនុសេនីយ៍​ត្រី​ {ហូ​ ​ឧត្ដម​} ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទានកាំដែល​បាន​ទទួល​មរណភាព​ស្ថិត​នៅ​ភូមិ​ប៉ុស្តិ៍​ចាស់​ ឃុំ​ព្រះនេត្រព្រះ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ​។

ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នោះ​លោក​ឧត្ដមសេនីយ៍​ត្រី​{ វង្ស​ វិត​ }បាន​ពាំនាំ​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ទោ​{សិទ្ធិ ឡោះ}ស្នង​ការ​ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង​រូប​លោក​ផ្ទាល់ចូល​រួម​សោកស្ដាយ​យ៉ាង​ក្រៃលែង​​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ដែល​បាន​បាត់បង់​កូន​ និង​ប្អូន​ បងជាទី​គោរព​ស្រលាញ់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *