ប៉ៃលិន÷ មានការភ្ញាក់ផ្អើលពេញផ្លូវដោយឃើញសមត្ថកិច្ចចំរុះចុះឃាត់រថយន្តចង្កូតស្តាំ១គ្រឿងនៅតាមផ្លូវចំណុចមុខផ្សារសាលាក្រៅ ស្ថិតនៅក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤។ លោក {ឌឿន គឹមហឿន} រស់នៅ ភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានអោយអង្គភាព អ្នកសារព័ត៌ ប្រម៉ាញ់ជាយដែនធីវី មានយើង ដឹងថា រថយន្តរបស់លោក ម៉ាក់ {អ៊ីស៊ុយ ស៊ុយ}មួយបាំងកន្លះចង្កូតស្តាំ ផលិតឆ្នាំ២០១២ ពណ៌ទឹកប្រាក់ មានស្លាកលេខពណ៌ក្រហមចង្កូច BMC 3271ទិញពីគេរយះពេល២ទី៣ឆ្នាំហើយជិះជារៀងរាល់ថ្ងៃមិនដែលមានបញ្ហាអ្វីទេ។ ចំណែកកាតគ្រីលោកបានយកទៅបញ្ចាំនៅ មីក្រូហិរញវត្ថុបាត់ទៅហើយ លោកនៅតែអះអាងថារថយន្តគាត់មានឯកសារត្រឹមត្រូវ។ ចំណែកមន្ត្រីគយបានអោយដឹងថា ខាងគយចល័តបានដឹកនាំកម្លាំងចំរុះចុះល្បាតក៍ប្រទះឃើញរថយន្តខាងលើសង្ស័យអត់ឯកសារពន្ធក៍បានសួរនាំរួចរាល់ឃើញថារថយន្តនេះគ្មានពន្ធត្រឹមត្រូវទើបរិបអូសយកទៅស្នាកការដើម្បីអោយ ម្ចាស់ចូលខ្លួនទៅដោះស្រាយ។ មន្ត្រីគយចល័តបានបញ្ជាក់ថា បើខាងម្ចាស់អះអាងថាមានឯកសារ សូមទៅដោះស្រាយនៅស្នាកការគយចលតទៅចុះ៕ អត្ថបទដោយ លោក ស សារឿន អង្គភាព ប្រម៉ាញ់ជាយដែន