ថ្នាក់ដឹកនាំស្នងការរង លោកនាយការិយាល័យជំនាញនៃស្នងការដ្ឋាន និងសហការី ជូនវត្ថុអនុស្សាវរីយ៍ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ខាងមុខ

បន្ទាយមានជ័យ÷ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ{ សិទ្ធិ ឡោះ }ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំស្នងការរង លោកនាយការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ និងសហការី ចូលជួបសម្តែងការគួរសម សំណេះសំណាល សួរសុខទុក្ខ និងយកវត្ថុអនុស្សាវរីយ៍ ផ្លែឈើ គោរពជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ។ ឆ្លៀតក្នុងឱកាសនោះដែរថ្នាក់ដឹកនាំស្នងការរង រួមលោកនាយការិយាល័យ និងសហការី សូមគោរពជូនពរ លោក ឧត្តមសេនីយ៍ទោ ស្នងការ និងក្រុមគ្រួសារទទួលបាន សុខភាពល្អ បរិបូរណ៍ ឈ្នះអស់មារស​ត្រូវ​គ្រប់ទិសទី និងទទួលបានជោគជ័យរាលភារៈកិច្ចការងាររបស់ថ្នាក់ដឹកនាំប្រគល់ជូនជាបន្តបន្ទាប់ ។ លោក ឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងអំណរគុណ និង ជូនពរដល់ ថ្នាក់ដឹកនាំស្នងការរង លោកនាយការិយាល័យ រួមទាំងសហការី ទាំងអស់ ឱ្យជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជោគជ័យរាល់ភារកិច្ច និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *