វរសេនីយ៍ឯក តូ​ គីមឃុន​ មេបញ្ជាការ​រង​ នាយសេនាធិការ​  តំណាងដ៏ខ្ពង់ខ្ពស់​ ឧត្តមសេនីយ៍ត្រី​ ​កែម​  អនុជ​  មេបញ្ជាការ​  តំបន់ប្រតិបត្តិការសឹករងប៉ៃលិន​ ធ្វើការ​ហ្វឹកហ្វឺន​  លំហាត់យុទ្ធដំណើរទ័ព ក្នុងភូមិសាស្រ្ត ខេត្ត​ ប៉ៃលិន​

ប៉ៃលិន÷ ថ្ងៃព្រហស្បតិ្ត​ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក{ តូ​ គីមឃុន​ }មេបញ្ជាការ​រង​ នាយសេនាធិការ​  តំណាងដ៏ខ្ពង់ខ្ពស់​ ឧត្តមសេនីយ៍ត្រី​{ ​កែម​  អនុជ​ } មេបញ្ជាការ​  តំបន់ប្រតិបត្តិការសឹករងប៉ែលិន​ ដឹកនាំ នាយ-ពលទាហាន  សិក្ខាកាម​អង្គភា​ព​ ធ្វើការហ្វឹកហ្វឺន​ លំហាត់យុទ្ធដំណើរទ័ព ដោយថ្មើរជើង ដែល​មានរយៈពេល ២យប់​ ៣ថ្ងៃ​ ចំ​ងាយ ផ្លូវ​២១គីឡូម៉ែត្រ​ ឆ្លងកាត់ឧបសគ្គធម្មជាតិ​ {អូរទឹកជ្រៅ​ ជ្រលងភ្នំ​ ព្រៃស្បាត​ឡេីងភ្នំចុះភ្នំ​ ចាំការ​ និង​ ព្រៃស្រោងមានដេីមឈេីធំ} ​មួយចំនួន។ លោកវរសេនីយ៍ឯក{ តូ​ គីមឃុន​}មេបញ្ជាការង​  នាយសេនាធិការ​ បានមានប្រសាសន៍បញ្ជាក់ថា÷ ការងារហ្វឹកហ្វឺន​  លំហាត់យុទ្ធដំណេីរ​ នេះ​ គឺជាការ​ ហ្វឹកហ្វឺន​ ដេីម្បីរុករក​ ទប់ស្កាត់​  បទល្មើស​ធនធានធម្មជាតិ​  ក្នុង​ភូមិសាស្ត្រ​តំបន់ស្លេវ​ ក្នុង​ខេត្ត​ ប៉ែលិន​  ។ កងទ័ព​ត្រូវគោរពតាម​  បទវិន័យទូទៅ​នៃកងយោធពលខេមរភមិន្ទ​  បទផ្ទៃក្នុង​ ចូលរួមការងារ​ កសាង​ពង្រឹងអង្គភា​រឹងមាំ​លេីគ្រប់វិស័យ​ អនុវត្តន៍តាម​ផែនការ​  និង​ បទបញ្ជា​របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក​ ពិសេស​  កងទ័ព​ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន​ និង​ បទល្មើស​ផ្សេងៗ​  ៕ ការហ្វឹកហ្វឺន​ លំហាត់​យុទ្ធដំណេីនាពេលនេះ​ ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *