លោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលស្រុកសន្ទុកបានច្រានចោលការសរសេរចុះផ្សាយចោទប្រកាន់មកលើរូបលោកថា បានឃុបឃិតគ្នាជាមួយបទល្មើសដើរប្រមូលលុយរាប់ម៉ឺនដុល្លារដាក់ហោប៉ៅ

កំពង់ធំ÷ថ្ងៃទី 26 ខែធ្នូឆ្នាំ 2024 នាពេលថ្មីៗនេះលោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលស្រុកសន្ទុកបានច្រានចោលទាំងស្រុងចំពោះការសរសេរចុះផ្សាយពីសំណាក់អ្នកព័ត៌មានមួយចំនួនតូចដែលបានសរសេរចោទប្រកាន់មកលើរូបលោកថា លោកមានការពាក់ព័ន្ធជាមួយនឹងបទល្មើសតំបន់លឿងហើយដើរប្រមូលលុយរាប់ម៉ឺនដុល្លារដាក់អាប៉ៅនោះ។ លោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលស្រុកសន្ទុកបានមានប្រសាសន៍បកស្រាយឲ្យដឹងថា ចំពោះការសរសេរចុះផ្សាយពីក្រុមអ្នកយកព័ត៌មានមួយចំនួនតូចមកលើរូបលោកនោះថា លោកមានការពាក់ព័ន្ធនឹងឃុបឃិតគ្នាបើកដៃឲ្យគេឈូសឆាយដីព្រៃលិចទឹកដែលស្ថិតក្នុងតំបន់ 3  ចំណុច តំបន់ព្រៃជីក.ប្រាសាទបាក់.ហើយថែមទាំងបាន អនុញ្ញាតឲ្យគេជីកប្រឡាយក្រវ៉ាត់យកដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋជាធ្នូរទៅនឹងការដោះដូរជាប្រាក់ចាប់ពី 3,000 រហូតដល់ 5000 ដុល្លារឯណោះទៀតផងចំណុចនេះលោកពុំបានដឹងហើយក៏គ្មានការពាក់ព័ន្ធជាមួយលោកនោះដែរ។ លោកសូមបដិសេធ និងច្រានចោលទាំងស្រុងចំពោះការសរសេរផ្សាយនៅព័ត៌មានដែលគ្មានប្រភពច្បាស់លាស់និងជាក់លាក់នោះ។ ហើយម្យ៉ាងវិញទៀតចំពោះការសរសេរដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្តម.កិតិ្តនិតិកោបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយហៅកាត់ថា(អ.ប.ព) ថាបានរាប់អានគ្នាជាបងប្អូនធម៌ជាមួយលោកនោះ គឺជាការមូលបង្កាច់នឹងធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសទាំងស្រុងរបស់ឯកឧត្តមផ្ទាល់តែម្ដង។ លោក កែវ សុខា បានបន្តឲ្យដឹងទៀតថាចំណុចដែលក្រុមអ្នកព័ត៌មានមួយចំនួនតូចបានសរសេរខាងលើនេះសូមឲ្យអ្នកដែលសរសេរចុះផ្សាយនោះ រកប្រភពច្បាស់លាស់ឲ្យឃើញជូនលោកវិញផង។បើមិនដូច្នោះទេលោកនឹងចាត់ការទៅតាមនីតិវិធីច្បាប់ជាក់ជាមិនខានឡើយ៕អត្ថបទ ដោយលោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *