ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត{ បាន ស្រីមុំ }អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្ត នៅស្រុកសាលាក្រៅ ដើម្បីផ្ដល់ព័ត៌មាន ដល់ក្រុមប្រឹក្សាស្រុក ប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផល សម្រេចបាននូវការអនុវត្តសកម្មភាពនានារបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ និងឆ្លើយតបទៅនឹង បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកានេះ។ លោកជំទាវបណ្ឌិត{ បាន ស្រីមុំ} អភិបាលប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដំណើរការនៃវេទិការ ផ្សព្វ ផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺស្ថិតក្នុងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគោលបំណងសំខាន់ នៃគោលនយោបាយនេះរួមមាន៖*ទី១៖ ការកែលំអនូវ ប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន *ទី២៖ ការជំរុញកិច្ច អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅមូលដ្ឋាន និង*ទី៣៖ ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ច ថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅ មូល ដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រកបដោយប្រសិទ្ធភាពការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការ អភិបាលកិច្ចរបស់ក្រុម ប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្តល់ឱកាសក្នុងការពិភាក្សាប្រកបដោយតម្លាភាព គ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណៈជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់នូវតម្រូវការពិតប្រាកដ របស់បងប្អូនប្រជាពលរដ្ឋផងដែរ។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិត {បាន ស្រីមុំ }ក៍បានមានប្រសាសន៍ជំរុញឲ្យសមាជិក សមាជិកាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ លើកឡើងជាសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីទុក្ខកង្វល់ របស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន ដើម្បីពិភាក្សារួមគ្នា ជាមួយអង្គភាពស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ហើយបន្តខិតខំប្រឹងប្រែង ដោះស្រាយ និងឆ្លើយតបតាមតម្រូវការ ព្រមទាំងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សម្រាប់អភិឌ្ឍន៍មូលដ្ឋានប្រកបដោយ ចីរភាព ធានាបានការលើកកម្ពស់ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ លើកកម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋក្នុងបរិយាកាសមួយប្រកបដោយសន្តិភាព សុវត្ថិភាព និងសុខាមាលភាព ជាពិសេសបានផ្សព្វផ្សាយព័ត៌មាននានា ដែលជាសមិទ្ធផល របស់ក្រុមប្រឹក្សាសម្រេចបានក្នុងឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៥ ទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបឱ្យមានប្រសិទ្ធភាព ។
ឯកឧត្តម{ ជា ចាន់ឌិន }ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញ មតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសម្ថតកិច្ច ដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើង ចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអ ក្នុង សហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតប ទៅនឹងគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍បានថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និង ជំរុញការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត ដើម្បីបម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកសាលាក្រៅ នាឱកាសនោះ បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា បានលើក ឡើងនូវសំណួរ និងសំណូមពរ ដោយផ្ទា ល់មាត់មានចំនួន ២៩ករណី និងសំណួរ ព្រមទាំងសំណូមពរ ជាលាយលក្ខណ៍អ ក្សរ(សម្រងសំណួរ)មានចំនួន ៣២ករណី ដោយឆ្លើយតបដោះស្រាយភ្លាមៗក្នុងអង្គវេទិការចំនួន ២៩ក។អត្ថបទ ដោយលោក ស សារឿន អង្គភាព ប្រម៉ាញ់ជាយដែន