លោកជាវ តាយ អញ្ជើញ អមដំណើរ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ចុះពិនិត្យទី តាំងសម្ពោធរោង ចក្រផលិត ស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង ស្រុកដងទង់ ខេត្តកំពត

(ខេត្តកំពត)៖ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញ អមដំណើរ និងចូលរួមកិច្ច ប្រជុំជាមួយ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអម នាយករដ្ឋមន្ត្រី និង លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទ កាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាច ក្រកម្ពុជា ស្ដីអំពីលទ្ធផល នៃការត្រៀមរៀប ចំប្រារព្ធពិធីសម្ពោធ ដាក់ឱ្យដំណើរ ការជាផ្លូវការ នូវរោងចក្រផលិត ស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង  ដែលស្ថិតនៅ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

នាឱកាសនោះដែរក៏ មានការអញ្ជើញចូល រួមពីសំណាក់ មន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរក្រុង ស្រុក និងថ្នាក់ ដឹកនាំកងកម្លាំង ប្រដាប់អាវុធ មន្ទីរ អង្គភាព ជុំវិញខេត្ត និងតំណាង ក្រុមហ៊ុនផងដែរ។

នៅក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្ត បានជម្រាបជូន អំពីលទ្ធផលនៃការ ត្រៀមលក្ខណៈ សមាសភាព ចូលរួមក្នុងពិធី សម្ពោធដាក់ឲ្យដំណើរ ការជាផ្លូវការរោង ចក្រស៊ីម៉ង់ថៃប៊ុនរ៉ុង នេះ ក្នុងនោះមាន ទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៨៧៣៣អង្គ/នាក់  និងពិសេសក៏បាន ត្រៀមលក្ខណៈរួចរាល់ ហើយដែរនូវកង កម្លាំងរក្សាសន្តិសុខ សណ្ដាប់ធ្លាប់ របៀបរៀបរយ សុវត្ថិភាពសាធារណៈ ដើម្បីឲ្យអង្គពិធី ប្រព្រឹត្តទៅប្រកប ដោយរលូននឹងទទួល បានលទ្ធផល ជោគជ័យ។

មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំ នាព្រឹកនេះផងដែរ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី បានវាយតម្លៃ ខ្ពស់ចំពោះលទ្ធផល នៃការខិតខំរបស់រដ្ឋ បាលខេត្តកំពត ក៏ដូចកងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រ សួងស្ថាប័ន មន្ទីរ អង្គភាពពាក់ ព័ន្ធក្នុងខេត្ត ដែលបានចូល រួមសហការគ្នា ដើម្បីធ្វើឲ្យលទ្ធផល ការងារសម្រេចបាន ក្នុងការត្រៀមលក្ខណៈ ទទួលសម្ដេចតេជោ និងសម្ដេច កតិ្តព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធរោងចក្រ ផលិតស៊ីម៉ង់ថៃប៊ុនរ៉ុង ដែលនឹងប្រ ព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *