លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងល្បាតរក្សាសន្តិសុខ​សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន

បាត់ដំបង៖ នៅយប់ថ្ងៃទី២៦ខែធ្នូ​ ឆ្នាំ២០២៤​ ដេីម្បីរក្សាបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន​ ខេត្តបាត់ ដំបង ជាពិសេសបង្រ្កាបចំពោះក្រុមក្មេងទំនេីង​ បង្កអណាធិបតេយ្យ​ពេលយប់​ លោកឧត្តមសេនីយ៍ទោ​ {ដាញ់អេង​ប៊ុន​ចាន់​ }ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានដឹកនាំកង​កម្លាំងនគរបាល​ ចុះធ្វេីសកម្ម​ភាព​ល្បាតនៅតាមមូលដ្ឋានក្នុងក្រុងបា​ត់ដំបងនិងស្រុកជាប់ព្រំប្រទល់​ ។

លោកឧត្តមសេនីយ៍ទោ​ស្នងការបានក្រេីនរំលឹក​ជារឿយៗដល់យុវជន​ នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង​ទាំងមូល សូមបញ្ឈប់ជាបន្ទាន់និងជារៀងរហូតនូវសកម្ម​ភាពប្រមូលផ្តុំពពាក់ពពូន​ ជាពិសេសនៅពេលយប់ជ្រៅនៅតាមទីសាធារណៈនិងចំណុចមួយចំនួនដែលតែងកេីតមាន​ ករណីហិ-ង្សាបង្កជម្លោះនិងភាពអាណាធិបតេយ្យធ្វេីឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គមនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ជាមួយនេះក៏ស្នេីដល់ឪពុក​ ម្តាយ​ អាណាព្យាបាល​និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសូម​ចូលរួមក្នុងការ​អប់រំ​ ណែនាំតាមដានជាប្រចាំនូវសកម្មភាពប្រចាំថ្ងៃរបស់កូន-ចៅ​ របស់ខ្លួនចៀសវាងពួកគេដេីរចូលទៅក្នុងសក​ម្មភាពមិនល្អណាមួយ​ នាំទៅដល់អំ​ពេីល្មេីសច្បាប់​ក្នុងសង្គម នាំឱ្យមានវិប្បដិសារី​ នៅពេលក្រោយ​ ។ ដោយ អង្គភាព ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *