ខេត្តប៉ៃលិន÷ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីប្រគល់បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ សិ្ថតក្រោមវត្ត លោក {តង់ ធារ៉ា }ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន និងលោក {លី ត្រកាល} អភិបាលរងក្រុងប៉ៃលលុន លោក {ស្រេង អុី}ប្រធានសមាគមខ្មែរ-ចិនប្រចាំខេត្ត ព្រមទាំងមានអញ្ជើញចូលរួមពី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត នាយកសាលា លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សជាច្រើននាក់។
លោក{ អ៊ួង ផល} នាយកសាលារៀនអុី ហួ បានធ្វើរបាយការណ៍ជូនអង្គពិធីទាំងមូល អំពីស្ថានភាពសុក្សាក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ដោយបានបញ្ចាក់ថាសាលារៀនអុីហ៊មានគ្រូសរុប 33នាក់ ស្រី 23នាក់ សិស្សមានចំនួន 780នាក់ ស្រី 482នាក់ បើគិតជាថ្នាក់មានចំនួន 49ថ្នាក់ ហើយសិស្សថ្នាក់ពេញម៉ោងមានចំនួន ២១៤នាក់ ស្រី១២៧នាក់ ស្មើរនិង២០ថ្នាក់ ចំពោះលទ្ធផលសិក្សា និទ្ទេស Aផ្លាស់: មានចំនួន 15នាក់ ស្រី 5នាក់ និទ្ទេសA: មានចំនួន 37នាក់ ស្រី 18នាក់ និទ្ទេសB: មានចំនួន 50នាក់ ស្រី 33នាក់ និទ្ទេសC: មានចំនួន 30នាក់ ស្រី 13នាក់ និទ្ទេសD: មានចំនួន 12នាក់ ស្រី 05នាក់ និទ្ទេសE មានចំនួន 06នាក់ ស្រី ០០នាក់និទ្ទេសF មានចំនួន 03នាក់ ស្រី 01នាក់។ សិស្សថ្នាក់ក្រៅម៉ោងមានចំនួន ៥៦៦នាក់ ស្រី ៣៥៥នាក់ ស្មើរនិង២៩ថ្នាក់ ចំពោះលទ្ធផលសិក្សា និទ្ទេសAផ្លាស់: មានចំនួន 3នាក់ ស្រី 2នាក់និទ្ទេសA: មានចំនួន 40នាក់ ស្រី 32នាក់ និទ្ទេសB: មានចំនួន 46នាក់ ស្រី 30នាក់ និទ្ទេសC: មានចំនួន 64នាក់ ស្រី 50នាក់ និទ្ទេសD: មានចំនួន 135នាក់ ស្រី 87នាក់ និទ្ទេសE: មានចំនួន 112នាក់ ស្រី 73នាក់ និទ្ទេសF: មានចំនួន 21នាក់ ស្រី 10នាក់។
លោក{ តង់ ធារ៉ា} ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ សាលារៀនអុីហ៊ួ ជាសាលារៀនមួយនៅក្នុងខេត្ត ហើយបានបើកដំណើរការផ្តល់ចំណេះដល់សិស្សានុសិស្ស និងការបង្រៀនស្របតាមកម្មវិធីសិក្សារបស់មន្ទីរអបរំ យុវជននិងកីឡាខេត្ត ហើយសាលារៀនអុីហ៊ួនេះ មិនមែនជាសាលាឯកជនស្វែងរកផលចំណេញឡើយ ផ្ទុយទៅវិញជាការសិក្សាដោយឥតគិតថ្លៃ និងបានរួមចំណែកកសាងធនធានមនុស្សបន្ថែមទៀត។
លោកបន្តថា៖ បច្ចុប្បន្នក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត {បាន ស្រីមុំ }អភិបាលខេត្ត តែងតែគិតគូរលើវិស័យអប់រំ ពីព្រោះថាពិតជាមានសារៈសំខាន់ណាស់បានផ្តល់នូវចំណេះដឹងសម្រាប់ក្មួយៗជាសិស្សានុសិស្ស គឺជាគ្រាប់ពេជ្រ សសរទ្រូង និងជាទំពាំងស្នងឬស្សី ដ៏ចាំបាច់បំផុតរបស់គ្រួសារ និងសង្គមជាតិ ម្យ៉ាងវិញទៀតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវធិបតី{ ហ៊ុន ម៉ាណែត }នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអទិភាពផងដែរ។
ក្នុងឱកាសនោះលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ក៏បានណែនាំដល់លោកគ្រូ-អ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់បង្ហាត់បង្រៀនដល់សិស្សានុសិស្សឱ្យអស់ពីសមត្ថភាព និងស្របតាមស្តង់ដារ ជាពិសេសសូមឱ្យអាណាព្យាបាលទាំងអស់ត្រូវជម្រុញកូនៗឱ្យសិក្សាខ្លួនឯងបន្ថែមទៀត ហើយត្រូវអប់រំកូនតូចៗមិនត្រូវបរិភោគអាហារមានជាតិខ្លាញ់ ផ្អែម ប្រៃ ពេកជាដើមដែលធ្វើប៉ះពាល់សុខភាពផងដែរ។អត្ថបទ ដោយលោក÷ស សារឿន អង្គភាព ប្រម៉ាញ់ជាយដែន